ប៉ូលិសបាននិយាយថា មនុស្ស ២នាក់បានស្លាប់ និង ៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារមួយនៅក្នុងទីក្រុងធំបំផុតនៃរដ្ឋ North Carolina ខណៈដែលមនុស្ស ៥នាក់ផ្សេងទៀតត្រូវបានប៉ះដោយយានយន្ត។
លោក Johnny Jennings នាយរងប៉ូលិសនៃទីក្រុង Charlotte-Mecklenburg បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការបាញ់ប្រហារនេះបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រនៅឯពិធីជប់លៀងនៃការប្រារព្ធពិធីបុណ្យ Juneteenth។ ប៉ូលិសឆ្លើយតបនឹងការអំពាវនាវអំពីការបុកអ្នកថ្មើរជើងបានរកឃើញមនុស្សរាប់រយនាក់នៅតាមដងផ្លូវ។ នៅពេលរថយន្តសង្គ្រោះបន្ទាន់មកដល់ក្រុមមនុស្សនៅក្នុងការបាញ់ប្រហារនេះរបានរត់ចែកជើងគ្នាអស់ហើយ ។
លោក Jennings បាននិយាយថា មានភ័ស្តុតាងនៃអ្នកបាញ់ប្រហារជាច្រើន ប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានគេឃុំឃាំងទេនៅព្រឹកថ្ងៃច័ន្ទនេះ។ លោក Jennings បានបន្តទៀតថា មានមនុស្ស ៥នាក់ត្រូវបានប៉ះដោយយានយន្តនៅពេលកំពុងរត់គេច។ មនុស្សទាំង ១២នាក់ដែលរងគ្រោះថា្នក់នេះត្រូវបានបញ្ជូនទៅសម្រាកនៅក្នុងមន្ទីរពេទ្យ ហើយយើងក៏មិនដឹងច្បាស់ភ្លាមៗនោះទេពីការកើតឡើងនេះ។
រូបតំណាង
ប៉ូលិសបាននិយាយថា ការបាញ់ប្រហារនេះបានកើតឡើងនៅលើផ្លូវ Beatties Ford នៅភាគខាងជើងទីក្រុង Charlotte ។ ព័ត៌មានលំអិតបន្ថែមទៀតមិនទាន់បានបញ្ជាក់នៅឡើយទេ ដោយសារតែយើងព្យាយាមទំនាក់ទំនងទៅកាន់ក្រុមមន្ត្រីប៉ូលិសនៅកន្លែងកើតហេតុ ប៉ុន្តែមិនទាន់បានការឆ្លើយតបពីពួកគាត់នោះទេ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ ntd