
បន្ទាប់ពីកិច្ចសន្យាជាមួយនឹងស្ថានីយទូរទស្សន៍ដែលពួកគេធ្លាប់បានជ្រកកោនត្រូវបានផុតកំណត់រួចមក មានតារាសម្តែងមួយចំនួនបានសម្រេចចិត្តផ្លាស់ប្តូរខ្លួនធ្វើជាតារាសម្តែងឯករាជ្យវិញម្តង។ ក្នុងនោះដែរក៏មានតារាសម្តែងចំនួន ៦រូបដែលបានប្រែខ្លួនពួកគេទៅជាតារាសម្តែងឯករាជ្យ ដោយមិនចុះកុងត្រាជាមួយបណ្តាទូរទស្សន៍ណាមួយទៀត។ តោះចង់ដឹងថាជាតារារូបណាខ្លះ សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា។
១. លោក New Chaiyapol
New Chaiyapol បានផ្លាស់ប្តូរខ្លួនពីតារាសម្តែងដែលជាប់កុងត្រាមកជាតារាសម្តែងឯករាជ្យ ក្រោយពីកិច្ចសន្យារបស់ខ្លួនជាមួយទូរទស្សន៍ថៃប៉ុស្តិលេខ ៣ បានផុតសុពលភាព។ ក្នុងពេលឆាប់ៗនេះ លោកនឹងមានរឿងភាគថ្មីមួយរបស់ទូរទស្សន៍ GMM 25 ដែលមានចំណងជើងថា“Fai Gaem Prae” ។
២. Ken Phupoom
Ken Phupoom បានសម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយទូរទស្សន៍ថៃប៉ុស្តិលេខ ៣ បន្ទាប់ពីកិច្ចសន្យារបស់លោកត្រូវបានបញ្ចប់។ ថ្មីនេះៗលោកបានប្រែក្លាយខ្លួនធ្វើជាតារាសម្តែងឯករាជ្យវិញម្តង។ សម្រាប់ឆ្នាំនេះដែរលោកក៏មាននៅសល់រឿងភាគថ្មីមួយរបស់ទូរទស្សន៍ថៃប៉ុស្តិលេខ ៣ ដែលមានចំណងជើងថា “Maya Sanaeha” ដែលសម្តែងជាមួយកញ្ញា Ice Preechaya។
៣. Film Rattapoom
Film Rattapoom គឺជាតារាសម្តែងប្រុសដែលស្ថិតក្នុងការគ្រប់គ្រងរបស់ទូរទស្សន៍ថៃប៉ុស្តិលេខ៨ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ឥឡូវនេះរូបលោកបានផ្លាស់ប្តូរខ្លួនដោយធ្វើជាតារាសម្តែងឯករាជ្យវិញម្តង ក្រោយពេលកុងត្រារបស់ខ្លូនអស់សុពលភាព។ គួរបញ្ជាក់ផងដែរថាតារាសម្តែងរូបនេះនឹងសម្តែងនៅក្នុងភាគថ្មីរបស់ទូរទស្សន៍ “Club Friday The Series 12” ក្នុងពេលឆាប់ៗនេះ។
៤. Son Yuke
យោងតាមបទសម្ភាសន៍ចុងក្រោយរបស់លោកជាមួយអ្នកសារព័ត៌មានបានឲ្យដឹងថា លោកនឹងធ្វើជាតារាឯករាជ្យបន្ទាប់ពីកិច្ចសន្យារបសខ្លួនជាមួយទូរទស្សន៍ ONE 31 បានផុតកំណត់។ លោក Son Yuke បានបន្ថែមទៀតថា រូបគេបានបញ្ចប់ការថតរឿងភាគទូរទស្សន៍ចំនួន ២ គឺរឿង “Leh Game Rak” សម្តែងជាមួយកញ្ញា Esther Supreeleela និង រឿង “A Frog Prince” សម្តែងជាមួយកញ្ញា Vill Wannarot។ លើសពីនេះលោក ក៏កំពុងថតរឿងភាគទូរទស្សន៍ថ្មីចំនួន ២ទៀត គឺរឿង “Net Mahunnop” ជាមួយ Esther Supreeleela និង រឿង “Patiharn Ruk” ជាមួយ Pooklook Fonthip និង Dj Push។
៥. New Wongsakorn
New Wongsakorn គឺតារាសម្តែងមួយរូបដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមពួកគេខាងលើ ហើយរូបលោកក៏បានប្រែក្លាយខ្លួនជាតារាឯករាជ្យផងដែរ។ ថ្មីនេះៗរូបលោកកំពុងថតរឿងថ្មីមួយដែលមានចំណងជើងថា “Raeya” ជាមួយនឹងកញ្ញា Ploy Chermarn និងរឿងភាគមួយទៀតមានចំណងជើងថា “Game Ruk Game Lub” ជាមួយនឹង Saiparn Apinya និង Namtarn Chalita និងរឿងជាច្រើនទៀត។
៦. Ohm Atshar
Ohm Atshar បានធ្វើការជាមួយទូរទស្សន៍ថៃប៉ុស្តិលេខ ៣ អស់រយៈពេលជាង ១៥ ឆ្នាំមកហើយមុនពេលក្លាយទៅតារាសម្តែងឯករាជ្យកាលពីឆ្នាំ ២០១៨ ។ មកទល់នឹងពេលនេះរូបលោកក៍កំពុងថតរឿងភាគថ្មីចំនួន ២រឿងដែលមានចំណងជើង ‘Game Rak Game Payab” ជាមួយនឹងកញ្ញា Kwan Usamanee និង រឿង “Poot Ratikarn” ជាមួយនឹងកញ្ញា Benz Punyaporn។
ទោះជាយ៉ាងណាកុំភ្លេចតាមដានរឿងភាគថ្មីរបស់ពួកគេទាំងអស់គ្នា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update