Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​បុរសនេសាទម្នាក់ត្រូវគេបាញ់សម្លាប់ក្នុងផ្ទះមួយនៅខេត្ត Songkhla

បុរសម្នាក់ត្រូវបានគេបាញ់សម្លាប់​ក្នុងផ្ទះមួយ​នៅចំកណ្តាលទន្លេខេត្ត Songkhla ​។ មន្រ្តីប៉ូលិសម្នាក់នៅស្រុក Singha Nakhon ​ត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុនេះនៅម៉ោងប្រហែល ៣ និង ៤០ នាទីទៀបភ្លឺ។ ​

ពេលទៅដល់កន្លែងកើតហេតុ ប៉ូលិសបានរកឃើញសាកសពជនរងគ្រោះស្លៀកតែខោខ្លីនិងដេកស្លាប់នៅក្នុងផ្ទះ​ដែលសម្បូរទៅដោយសំណាញ់ និងសម្ភារនេសាទត្រី។ លើសពីនេះប៉ូលិសបានរកឃើញស្នាមរបួសគ្រាប់កាំភ្លើង​នៅ​ត្រង់កផ្នែកខាងស្តាំរបស់ជនរងគ្រោះផងដែរ។ ជនរងគ្រោះឈ្មោះ​  Pongthep Supavira​ អាយុ ៤៦ ឆ្នាំរស់នៅក្នុងឃុំ tambon Hua Khao ។​

​​បងប្រុសជនរងគ្រោះឈ្មោះ Pongsak Supavira បានប្រាប់ប៉ូលិសថា កាលពីយប់មិញ​ប្អូនប្រុសរបស់គាត់បានចេញទៅ​នេសាទត្រីដូចធម្មតា ហើយ​ជនរងគ្រោះ​បានបន្តទៅផ្ទះ​មិត្តភក្តិដើម្បីជួបជុំគ្នា។ នៅម៉ោងប្រហែល ២ និង ៣០ នាទី​រំលងអធ្រាត្រ អ្នក​ភូមិនៅជិតនោះបានឮសំឡេងគ្រាប់កាំភ្លើង ​ហើយបានរាយការណ៍ទៅប៉ូលិសភ្លាមៗ។ អាជ្ញាធរកំពុងប្រមូលភស្តុតាងនិងស្វែងរកជនសង្ស័យ ៣ នាក់ទៀត​ដែលទាក់ទងនឹងការស្លាប់របស់ជនរងគ្រោះ។ ​ប៉ូលិសចាត់ទុកថា នេះជាករណីឃាតកម្ម៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the thaiger

from: https://tnaot.com/km/m/detail/article/9643167