ប៉ូលិសខេត្ត Kalasin បានប្រកាសនៅថ្ងៃនេះថា សាកសពរបស់ស្ត្រីវ័យចំណាស់ម្នាក់ដែលបានធ្លាក់ចូលទៅក្នុងទឹកទន្លេ Lam Pao និងត្រូវបានគេជឿថាលង់ទឹកស្លាប់បាត់ ឥឡូវនេះត្រូវបានរកឃើញវិញហើយ។
កាលពីថ្ងៃសុក្រ ជនរងគ្រោះឈ្មោះ Chan Phonpradit អាយុ ៧៦ ឆ្នាំ និងកូនស្រីឈ្មោះ Malaithip អាយុ ៤២ ឆ្នាំបានទៅនេសាទត្រីនៅច្រាំងទន្លេ Lam Pao នៅភូមិ Don Sanuan ហើយក្រោយមកអ្នកទាំងពីរបានធ្លាក់ចូលទៅក្នុងទឹក។ កូនស្រីឈ្មោះ Malaithip បានព្យាយាមហែលទឹកទៅរកកន្លែងមានសុវត្ថិភាព តែមិនអាចជួយម្តាយរបស់នាងមកបានទេ។ គ្រប់គ្នាបានគិតទុកមុនថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ។ ក្រុមអ្នកមុជទឹកមកពីអង្គភាពជួយសង្គ្រោះក្នុងតំបន់បានចាប់ផ្តើមស្វែងរកជនរងគ្រោះភ្លាមៗ បន្ទាប់ពីមានការរាយការណ៍។
រូបតំណាង
សាកសពជនរងគ្រោះត្រូវបានរកឃើញវិញនៅថ្ងៃនេះ ក្នុងវេលាថ្ងៃត្រង់ដែលមានចម្ងាយប្រហែល ២ គីឡូម៉ែត្រពីកន្លែងកើតហេតុ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger