Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Sex Education?​ ស្អីគេអាហ្នឹង អាហ្នឹងជាអី?

Sex Education?​ ស្អីគេអាហ្នឹង អាហ្នឹងជាអី? Education ម៉ាគំនរមិនទៅរៀន ហើយទៅចង់រៀនអាចំនេះដឹងពី Sex​ ហ្នឹងធ្វើអី?

ចំលើយគឺថាថ្ងៃនេះខ្ញុំមកលេង Challenge ជាមួយ ដុះស្លាប Dosslarb ប៉ុន្ដែកុំភ្លេចអានចម្លើយនៅខាងក្រោមផង !

១.​ Sex Education មិនមែនជាចំនេះដែលបង្រៀនមនុស្សអោយចេះរួមភេទ ដូច Pornography Website នោះទេ​ LOL! ប៉ុន្ដែវាគឺជាចំនេះដឹង ដែលអនុញ្ញាតអោយមនុស្សអាចយល់ពីសុខភាពបន្ដពូជ សុខភាពផ្លូវភេទ សុខភាពនិងការរួមភេទ ព្រមទាំងវិធានការការពារខ្លួនផ្សេងៗ ការរក្សាអនាម័យ​ ការថែរក្សាសុខភាព(សរីរាង្គបន្ដពូជ)​ គួបផ្សំនឹងសិទ្ធិការពារខ្លួនពីករណីរំលោភផ្សេងៗដែរ។

២. ករណីរំលោភកើនឡើង មិនមែនកើតចេញពីកត្តាដែលមនុស្សយល់ដឹងពី Sex Education ច្រើននោះទេ ប៉ុន្ដែវាកើតឡើងដោយសារការយល់ដឹងពីចំនេះដឹងផ្លូវភេទនេះនៅខ្សោយនៅឡើយ​(ចេះរួមភេទ មិនមែនបានន័យថា អ្នកយល់ពីចំនេះដឹងផ្លូវភេទនោះទេ) ។​ ផ្ទុយទៅវិញ ចំនេះដឹងផ្លូវភេទនឹងបង្រៀនមនុស្សគ្រប់ភេទពីការគ្រប់គ្រងអារម្មណ៍ផ្លូវភេទអោយកាន់តែប្រសើរ ជាជាងការបង្កអោយមានករណីរំលោភ ឬការប្រព្រឹត្ដសកម្មភាព Sex​ ដោយមិនព្រមព្រៀងពីដៃគូរ។

៣. Sex education មិនមែនសម្រាប់តែបុរសនោះទេ! ពោល គឺមនុស្សគ្រប់ភេទ គួរតែយល់ពីចំនេះដឹងមួយនេះ ជាពិសេសមនុស្សស្រី ព្រោះជារួមមនុស្សស្រីត្រូវមានទំនួលខុសត្រូវធំជាងមនុស្សប្រុសមុន និងក្រោយការរួមភេទ (ទាំងការការពារខ្លួន ការរក្សាអនាម័យ ព្រមទាំងការយល់ដឹងពីស្ថានភាពសុខភាពនៃសរីរាង្គបន្ដពូជរបស់ខ្លួន)

៤. ខ្ញុំពន្យល់មិនអស់នោះទេ ប៉ុន្ដែប្រសិនបើអ្នកទាំងអស់គ្នាចង់ស្វែងយល់ ឬចង់ដឹងថាខ្លួនឯងយល់ពីចំនេះដឹងផ្លូវភេទនេះបានកម្រិតណាហើយ ខ្ញុំនឹងទុក link អោយអ្នកទាំងគ្នាអាចស្វែងយល់បន្ថែម

អង្គការរ៉ាក់ shorturl.at/aAWZ9

Switching – ចម្លាស់​ https://www.facebook.com/104101557846107/videos/515929555964516

ដុះស្លាប Dosslarb​​​ https://www.facebook.com/Dosslarb/

A dose of Cath https://www.facebook.com/adoseofcath

from: https://tnaot.com/km/m/detail/article/9642833