Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សូមចូលរួមសោកស្ដាយ! ម្ដាយរបស់ Love Riya បានទទួលមរណៈភាពនៅមុននេះបន្តិច

តារាលក់ឡេដែលកំពុងមានប្រជាប្រិយភាពនៅលើបណ្ដាញសង្គម អ្នកនាង Love Riya មានរូបសម្រស់ស្រស់ស្អាតនិងថែមទាំងពូកែវោហាស័ព្ទ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងទៅលើអាជីវកម្មលក់ឡេរបស់នាងដោយមានតំណាងចែកចាយពាសពេញបណ្ដាខេត្ត-ក្រុង។

ដោយឡែកនៅមុននេះបន្តិច អ្នកនាង Love Riya ក៏បានបង្ហោះសារមួយយ៉ាងក្រៀមក្រំថា “ម៉ែញុំលាកូនចៅហើយ” ដែលធ្វើឲ្យមហាជនមានការរន្ធត់ចិត្តនិងសោកស្តាយជាខ្លាំង ដោយសារតែពេលនេះ អ្នកនាង Love Riya លែងបានឃើញមុខម្តាយរបស់នាងទៀត​ ដោយគាត់បានទទួលមរណៈភាពកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

ក្រោយពីបានឃើញសារដែលអ្នកនាង Love Riya បានបង្ហោះហើយ មហាជនក៏ដូចជាអ្នកដែលបានស្គាល់អ្នកនាងជាច្រើន បានផ្ញើរសារចូលរួមរំលែកទុក្ខនិងសូមឲ្យវិញ្ញាណក្ខន្ធអ្នកម្ដាយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

from: https://tnaot.com/km/m/detail/article/9642799