Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជប៉ុន ចង់ប្រើប្រាស់កម្លាំងយោធា ដណ្តើមកោះ​ Kuril មកវិញ

នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ ស៊ីនហ្ស៊ូ អាបេ​ បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា​ ជប៉ុននឹងប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកកោះគូរីល ពីរុស្ស៊ីមកវិញ​។ នាយករដ្ឋមន្ត្រី អាបេ ​​ស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបង្កើតកម្លាំងយោធាឲ្យកាន់តែខ្លាំងក្លាឡើង​ សម្រាប់សង្គ្រាម។

ជប៉ុនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយសាររុស្ស៊ីមិនព្រមសងកោះចំនួន​៤ ស្ថិតនៅប្រជុំកោះគូរីល​ ​ដែលរុស្ស៊ី គ្រប់គ្រង កាលពីសម័យសង្គ្រាមលោកលើកទីពីរ។ សេចក្តីព្រាងច្បាប់ស្តីពីការកែ​រដ្ឋធម្មនុញ្ញ​អនុញ្ញាតឲ្យជប៉ុនបង្កើនកម្លាំងទ័ព ដើម្បីធ្វើសង្គ្រាម អាចនឹងត្រូវបានអនុម័ត។ ប៉ុន្តែចំពោះរុស្ស៊ីវិញ ប្រជុំកោះនោះពិតជាសំខាន់យ៉ាងខ្លាំង ដូច្នេះរុស្ស៊ី មិនអាចឲ្យបាត់បង់កោះទាំងនោះឡើយ។

សូមបញ្ជាក់ផងដែរថា ​«ជប៉ុនបានកែរដ្ឋធម្មនុញ្ញសន្តិភាព ចំនយន៩លើករួចមកហើយ ដោយជប៉ុនមិនអាចមានកម្លាំងទាហានជើងទឹក ជើងគោក និងអាកាសនោះឡើយ ។ ប៉ុន្តែច្បាប់នោះអស់សុពលភាពហើយ តែ​ឥទ្ធិពល នៃច្បាប់នៅតែមិនអនុញ្ញាតឲ្យជប៉ុន កសាងកម្លាំងទាហានគ្រប់គ្រាន់ ដើម្បីធ្វើសង្គ្រាមនោះឡើយ»។

រហូតមកដល់ពេលនេះ គណបក្សប្រជាធិបតេយ្យសេរីបានគាំទ្រឲ្យធ្វើវិសោធនកម្មច្បាប់​ ។ ចំណែកនាយករដ្ឋមន្ត្រី អាបេ ក៏បានប្រកាសផងដែរថា រដ្ឋធម្មនុញ្ញ កាលពី​៧០ឆ្នាំមុន មិនអាចបំពេញ​តាមតម្រូវការបច្ចុប្បន្ននេះបានឡើយ​៕ ប្រែសម្រួលដោយ MEO

from: https://tnaot.com/km/m/detail/article/9412023