អតីតទីប្រឹក្សាសន្ដិសុខសេតវិមាន បានអះអាងថា រហូតមកដល់ពេលនេះ មេដឹកនាំកូរ៉េខាងជើង កំពុងតែសើចចំអកយ៉ាងខ្លាំងដាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញទំនាក់ទំនង រវាងមេដឹកនាំទាំង២នេះ។
លោក John Bolton អតីតទីប្រក្សាសន្ដិសុខជាតិអាមេរិក បានថ្លែង កាលពីថ្ងៃទី២១ ខែមិថុនា ថា លោកគិតថា នៅពេលនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងតែសើចចំអកយ៉ាងខ្លាំងដាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះគំនិតរបស់គាត់ ជុំវិញទំនាក់ទំនងរបស់មេដឹកនាំ នៃប្រទេសទាំង២នេះ។
លោក Bolton បានថ្លែងទៅកាន់សារព័ត៌មាន ABC ថា លិខិតជាច្រើនច្បាប់ ដែលប្រធានាធិបតីអាមេរិក បានបង្ហាញដល់សារព័ត៌មាន…ត្រូវបានសរសេរដោយមុខងារមួយចំនួន នៅក្នុងការិយាល័យរបស់បក្សពលករកូរ៉េខាងជើង។ «ខ្ញុំគិតថា លោក គីម ជុងអ៊ុន នឹងសើចយ៉ាងខ្លាំងពីរឿងនេះ» ។ លោកប្រធានាធិបតី មើលទៅមេដឹកនាំកូរ៉េខាងជើង ដូចជាការទុកចិត្តលើទំនាក់ទំនងនោះស៊ីជម្រៅណាស់។ ប៉ុន្ដែមិត្តភាពមិនមែនស្ថិតក្នុងចំណោមទំនាក់ទំនងការទូតនោះឡើយ។
អតីតទីប្រឹក្សាសន្ដិសុខរូបនេះ បានបន្ថែមថា ខ្ញុំគិតថា លោក Trump មិនសមនឹងតំណែងនោះទេ ហើយសង្ឃឹមថា លោក ត្រាំ ទទួលតំណែងជាប្រធានាធិបតីតែមួយអាណត្តិប៉ុណ្ណោះ។ ក្នុងនាមជាប្រធានាធិបតីនោះ លោក ត្រាំ មានចំណុចជាច្រើន មិនអាចដោះស្រាយបាន ជាពិសេស ករណីកូវីដ១៩ ជាដើម៕ ប្រែសម្រួលដោយ Nuon