អង់គ្លេស ៖ ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើក្រុមហង្សក្រហម Liverpool ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងលទ្ធផល ៥-៤ ដើម្បីក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Community Shield ជាលើកទី១៦ របស់ខ្លួន នៅមុនបើករដូវកាលថ្មី នៃក្របខណ្ឌ Premier League។
ជំនួបដែលធ្វើឡើងក្នុងកីឡដ្ឋានជាតិ Wembley រវាងក្រុម Liverpool ម្ចាស់ជើងឯកក្របខណ្ឌ Premier League នឹងក្រុម Arsenal ម្ចាស់ជើងឯកពានរង្វាន់ FA Cup បានបញ្ចប់ទៅ ៩០នាទីពេញ ដោយលទ្ធផលស្មើគ្នា ១-១ ដែលជាការស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang នៅនាទី ១២ និង១គ្រាប់តាមស្មើដោយខ្សែបម្រើប្រយុទ្ធ Takumi Minamino នាទី ៧៣ មុនពេលឈានដល់ការទាត់បានកាត់សេចក្តី ១១ម៉ែត្រយកឈ្នះចាញ់។ ដែលបញ្ចប់ទៅដោយ Arsenal ជាអ្នកឈ្នះ។
ជ័យជម្នះនេះ គឺជាសមិទ្ធផលទី២ ក្រោមការដឹកនាំរបស់លោក Mikel Arteta បន្ទាប់ពីពានរង្វាន់ FA Cup ក្នុងការចាប់ផ្តើមអាជីពជាអ្នកចាត់ការទូទៅក្លិបបាល់ទាត់ ជាលើកដំបូងរបស់ខ្លួន ជាមួយកាំភ្លើងធំ Arsenal ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព