Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ត្រីក្លាហាន​១​រូប​មិន​​​រា​​ថយ​ក្នុង​ការ​ដើរ​ចូល​ចំការ​មីន​ជា​មួយ​​សត្វ​កណ្តុរ​ដ៏​ឆ្លាត

ខេត្តសៀមរាប ៖ ខេត្ត​មួយ​ចំនួន​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ដែល​រួម​មាន​ខេត្តសៀមរាប​ផង​នោះ កំពុង​រង​ផល​ប៉ះពាល់ ដែល​បណ្តាល​មក​ពីសំណល់​ជាតិ​ផ្ទុះ ដែល​នៅ​សេសសល់​ពី​សង្គ្រាម​លើ​ផ្ទៃដី​ប្រមាណ ១០០០ គីឡូ​ម៉ែ​ត​កា​រ៉េ ឬ​ដែល​ស្មើនឹង​៣​ដង​នៃ​ទំហំ​ខេត្ត​កែប​។ ចំនួន​ដ៏​ច្រើន​លើសលប់​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​ជន​ពិការ ដែល​បណ្តាល​មក​ពី​គ្រោះថ្នាក់​នៃ​គ្រាប់​មីន មាន​ប្រមាណ ៤០ ០០០​នាក់​។

ដូចនេះ​ក្នុង​ប្រទេស​កម្ពុជា មាន​អង្គការ​ជា​ច្រើន​ដែល​កំពុង​រួម​គ្នា ក្នុង​ការ​រំដោះ​មីន​ចេញពី​ផ្ទៃដី​ក្នុង​ប្រទេស មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) និង​អង្គការ APOPO ដែល​ជា​អង្គ​ការ​ហ្វឹកហាត់​កណ្តុរ​អាហ្វ្រិក​សម្រាប់​ប្រតិបត្តិការ​ស្វែងរក​មីន ជាដើម​។​ល​។

ក្នុង​ចំណោម​ស្ត្រី​ជាង ១០ នាក់ ដែល​បាន ធ្វើការ​ក្នុង APOPO អ្នក​នាង ឆប សុគន្ធ មាន​វ័យ ២៥ ឆ្នាំ បាន​ចូល​បំរើ​ការ​ក្នុង​អង្គការ​នេះ អស់​រយៈពេល ១ ឆ្នាំ កន្លះ​ហើយ អ្នក​នាង បាន​និយាយ​ថា ការ​​ហ្វឹក​ហាត់ និង​ការ​ធ្វើការ​ជាមួយ​សត្វ​កណ្តុរ​នេះ ហាក់​មាន​ភាព​ស្និទ្ធស្នាល ជា​ការ​វឹក​ហាត់​ជាមួយ​សត្វ​ឆ្កែ​។

មាន​វ័យ ២៥ ឆ្នាំ និង​មានស្រុក​កំណើត​ក្នុង​ខេត្តសៀមរាប អ្នក​នាង សុគន្ធ បាន​បន្ត​ថា «​មុន​ដំបូង​ខ្ញុំ​​ចូល​ធ្វើការ​បាន​ត្រឹមតែ​ពី​ថ្ងៃ​ទេ ខ្ញុំ​ហ៊ា​ន​​ប៉ះ​វា​ហើយ វា​មិន​កាច​និង​មិន​ខាំ​នោះ​ទេ មិន​ដូច​សត្វ​ឆ្កែ​វា​កាច ខ្ញុំ​រាង​ខ្លាច​តិច​ៗ​ដែរ​។ ហើយ​សម្រាប់​ខ្ញុំ ខ្ញុំ​ចូល​ចិត្ត​ធ្វើការ​ជាមួយ​សត្វ​កណ្តុរ​ជាង ដោយសារ​វា​ស្លូត ហើយ​ស្រួល​សហការ វា​មិន​ខាំ​ទេ តែ​វា​ក្រ​ញ៉ៅ​យើង នៅ​ពេល​យើង​លើ​វា​ដាក់​លើ​ស្មា ឬ​ដៃ ដោយសារ​វា​ខ្លាច​ធ្លាក់ ហើយ​ម្យ៉ាង​សត្វ​នេះ​ពូកែ​ហិត​ក្លិន​ និង​ឆ្លាត​ណាស់ ហើយ​ប្រ​សិន​យើង​ចេះ​ចាប់ ចេះ​កាន់​វា វា​មិន​ក្រ​ញ៉ៅ​យើង​នោះ​ទេ​»​។

អ្នក​នាង សុគន្ធ បាន​បន្ថែម​ថា «​ខ្ញុំ​គិត​ថា​ខ្លាច​ដែរ នៅ​ពេល​ទៅ​ចំការ​មីន ប៉ុន្តែ​នៅ​ពេល​យើង​បាន​ធ្វើការ និង​វឹក​ហាត់​ជាមួយ​សត្វ​កណ្តុរ ការ​ការ​វឹក​ហាត់​ពី​របៀបរបប និង​តិច​និក មក​យើង​អាច​ដើរ​ចូល​​ក្នុង​ចំការ​មីន​បាន​។ ក្នុង​ការ​វឹក​ហាត់ ជាមួយ​កណ្តុរ​និង​ការងារ​ហើយ ក្នុង​រយៈពេល ១​ខែ កន្លះ​​យើង​ចុះ​អនុវត្ត​ផ្ទាល់​ក្នុង​ផ្ទៃដី​ដែល​មាន​មីន​នោះ​។ ហើយ​ការ​ចុះ​អនុវត្ត គឺ​មានការ​ប្រុង​ប្រយ័ត្ន​​ខ្ពស់ និង​មាន​គ្នីគ្នា មាន​ពាក់អាវ និង​សំភារៈ​ការពារ និង​មាន​សញ្ញា​ដាក់​ជា​ច្រើន​ផង​ដែរ​»​។ ដោយ​មានការ​ជ្រើសរើស និង​ការ​រក​ប្រាក់​ចំណូល​ទៀត​ទាត់ និង​ដើម្បី​មាន​ជីវភាព​គ្រាន់បើ​ជាង​មុនអង្គការ APOPO បាន​ព្យាយាម​ជ្រើសរើស ស្ត្រី​ឱ្យ​ជាង​ច្រើន ដើម្បី​ឱ្យ​បាន​បំរើ​ការ​ក្នុង​អង្គការ​មួយ​នេះ ព្រោះ​អង្គការ​ចង់ឱ្យ​ស្ត្រី​មានការ​ងារ​ធ្វើ​ច្រើន ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ និង​សម​ភាព​យ៉េន​ឌ័​រ​។ ហើយ​ក្នុង​ការ​ជ្រើសរើស​នេះ​ផង​ដែរ អង្គការ​ជ្រើសរើស​ទៅ​លើ​អ្នក​ដែល​មាន​ជីវ​ភាព​ក្រីក្រ​។

«​ខ្ញុំ​ពី​មុន​ធ្វើស្រែ​ចំការ ដោយ​ឃើញ​ថា​វា​មិន​ត្រឹមតែ​ជួយ ជីវភាព​ខ្ញុំ​នោះ​ទេ តែ​ជា​កិច្ចការ​ប្រទេស​ជាតិ​ទាំងមូល មាន​ន័យ​ថា​ខ្ញុំ​អាច​ជួយ​មនុស្ស​ជា​ច្រើន​ទៀត ដែល​គាត់​មិន​ជួប​គ្រោះថ្នាក់​ពី​មីន ឱ្យ​ឆ្លង​ផុត​ពី​ការ​ផ្ទុះ​គ្រាប់​មីន​ដែល​កប់​ក្នុង​ដី ក្រោយ​សង្គ្រាម​នោះ​។ ហើយ​ការ​សម្រេចចិត្ត​នេះ ខ្ញុំ​មិន​បាន​សោកស្តាយ​នោះ​ទេ បើ​ទោះបី​ខ្ញុំ​ត្រូវ​ដើរ​កាត់​ចំការ​មីន សឹងតែ​រាល់ថ្ងៃ​ក៏​ដោយ​»​។ ចាប់តាំងពី​ឆ្នាំ ២០១៥ APOPO បាន​នាំ​យក​កណ្តុ​រហិត​មីន​ពី​ទ្វីបអាហ្វ្រិក ចំនួន ៤៣​ក្បាល​មក​កាន់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​ដើម្បី​ធ្វើការ​ស្វែងរក​មីន​។ ដោយសារ​តែ​ភាព​វ័យឆ្លាត​ពី​ធម្មជាតិ ក្នុង​ការ​ហិតក្លិន កណ្តុ​រហិត​មីន​មួយ​អាច​ធ្វើ​ប្រតិបត្តិការ​ហិត​ស្វែងរក​មីន​ក្នុង​ទំហំ​ដី ៤០០​ម៉ែ​ត​កា​រ៉េ​ក្នុង​រយៈពេល​ត្រឹមតែ​មួយ​ថ្ងៃ​ប៉ុន​នោះ បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុម​អ្នក​បោសសំអាត​មីន​ដែល​ប្រើ​ពេល​រហូត​ដល់​៦​ថ្ងៃ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា APOPO គឺជា​អង្គការ​ដំបូង​គេ​ដែល​បាន​ធ្វើការ​សិក្សា​និង​ហ្វឹកហាត់​កណ្តុរ​អាហ្វ្រិក​សម្រាប់​ប្រតិបត្តិការ​ស្វែងរក​មីន ដើម្បី​រួម​បញ្ចូល​នៅ​ក្នុង​វិធីសាស្ត្រ​នៃ​ការ​ស្វែងរក​មីន​ដទៃ​ទៀត​។ ការ​រួម​បញ្ចូល​ប្រតិបត្តិការ​កណ្តុ​រហិត​មីន​នេះ បាន​ព​ន្លឿ​ន​ដល់​បេសកកម្ម​ស្វែងរក​និង​កំចាត់​​មីន​ដែល​រហូត​មក​ដល់​បច្ចុប្បន្ន ក្រុមការងារ APOPO បាន​ធ្វើការ​បោសសំអាត​មីន​លើ​ផ្ទៃដី​សរុប​១៨ ៤៦៩ ៥៤៩ ម៉ែ​ត​កា​រ៉េ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា និង​បាន​រក​ឃើញ​គ្រាប់​មីន​ចំនួន ៥៧៥៩ និង​សំណល់​ជាតិ​ផ្ទុះ​ចំនួន ៤០៩៥៤៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9641768