Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្ចាស់ផ្ទះចាក់សោចោល រួច​ចេញទៅ​ផ្សារ​ ស្រាប់តែ​​​មាន​​​អគ្គិភ័យ​ឆាប​​ឆេះ​​អស់​​ទាំងស្រុង

បង្កការ​ភ្ញាក់​ផ្អើល​ដល់សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​ចុះមកជួយអ​ន្តរាគមន៍​ភ្លាមៗកាលពី​​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ផ្លូវ​ជា​ម៉​ន​ ក្រុម​ទី​២៧ ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្ត​សៀមរាប។​ ខណៈម្ចាស់ផ្ទះចាក់សោចោល រួច​ចេញទៅ​ផ្សារ​ ស្រាប់តែ​​​មាន​​​អគ្គិភ័យ​ឆាប​​ឆេះ​​អស់​​ទាំងស្រុង ​ប៉ុន្តែ​ភ្លើង​មិន​បានឆេះឆ្លង​​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃឡើយ។

លោក​ឧត្តមសេនីយ៍ត្រី សំ សុ​ជាតិ ស្នងការ​រង​ទទួល​ផែនការ​ងារ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​អគ្គិភ័យ​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ​ខែសីហា​ ឆ្នាំ​២០២០​ នេះ​ថា ករណី​ឆេះ​ផ្ទះ​​ប្រជាពលរដ្ឋ​​ខាងលើ​​មាន​ទំហំ​១០​ម៉ែត្រ​គុណ​១៥​ម៉ែត្រ ​កម្ពស់​៧​ម៉ែត្រ ​ជញ្ជាំង​ក្តារ ​ដំបូល​ប្រាក់​ហ្វ៊ី​ប្រ៉ូ​ មាន​ម្ចាស់ផ្ទះ​ឈ្មោះ ត្រាំ ណូ​រ៉ា​ន ភេទ​ប្រុស ​អាយុ​៦១​ឆ្នាំ មុខរបរ​នៅផ្ទះ នៅ​ភូមិ​ឃុំកើតហេតុ​ខាងលើ ។​ តាម​ការ​សន្និដ្ឋាន និង​វាយតម្លៃ ទំហំនៃការ​ខូចខាតផ្ទះខាងល់​អស់​ទឹកប្រាក់​ប្រហែល​ជាង​១​ម៉ឺន​ដុល្លារ មូលហេតុ​ដោយសារ​ម្ចាស់ផ្ទះ​បាន​ចាក់សោរ​ចោល រួច​ចេញ​ទៅ​​ផ្សារ​ ហើយ​ឆេះ​ខ្សែភ្លើង​ធ្លាក់​ទៅលើ​​​ខោអាវ​ ទើប​បង្ក​ឱ្យមានអគ្គិភ័យ​​ឆេះរាលដាលដល់​ផ្ទះទាំង​មូល​តែម្តង។

លោក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​មាន​ករណី​ឆេះ​ផ្ទះ​​មួយខ្នង​ខាងលើ​រួចមក កម្លាំង​នគរបាល​ជំនាញ​​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ខេត្តសៀមរាប ១ គ្រឿង ដោយ​ប្រើ​ទឹក​អស់​១​រថយន្ត​ និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​មួយ​គ្រឿង ប្រើ​ទឹក​អស់​១​​រថយន្ត​ ទើប​អាច​រលត់​បាន​ទាំងស្រុង ​ដោយ​ភ្លើង​​មិន​បានឆេះ​​ឆ្លង​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9641751