Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការ​ជក់បារី​អាច​បង្កើន​ឱកាស ​និង​ហានិ​ភ័យ​​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩

ខេត្ត​ស្វាយ​រៀង ៖ ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​រួម​គ្នា ដូច​ជា​ការ​បិទ​តាម​បំពង់​ខ្សៀ ដែល​មាន​ទឹកមាត់​អាច​ចម្លង​មេរោគ​វីរុស​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន ក្នុង​នោះ​ផង​ដែរ​ គឺ​ការ​ជក់បារី​អាច​បង្កើន​ឱកាស​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហោ សា​រុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ។

លោក ហោ សា​រុន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្ដី​ពី​បរិស្ថាន​គ្មាន​ផ្សែង​បារី​ដល់​អ្នក​គ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​សាល​ប្រជុំ​សាលា​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០ ដែល​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៅ​ខេត្តស្វាយរៀង ។

អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូប​នេះ​បាន​មាន​ប្រសាសន៍​បន្ត​ថា ​គោលបំណង​នៃ​កិច្ចប្រជុំ​គឺ​ស្នើ​សុំ​ការ​គាំទ្រ​ជំរុញ​អនុវត្តន៍​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ក្រោម​ច្បាប់​នេះ ក្នុង​លើកទឹកចិត្ត​ប្រតិបត្តិ​ករ​ទេសចរណ៍ ផ្នែក​ឯកជន​វិស័យ​ទេសចរណ៍ ឲ្យ​ចូលរួម​ផ្សព្វផ្សាយ​បរិស្ថាន​គ្មាន​ផ្សែង​បារី​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ព្រមទាំង​ប្រជា​ពលរដ្ឋ​ទូទៅ​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​សុខមាលភាព របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​។

លោក​បាន​ថ្លែង​បន្ត​ថា បាន​អប់រំ​ណែនាំ​ពី​ផល​ប៉ះពាល់​នៃ​ការ​ជក់បារី​ដែល​ងាយ​រង​គ្រោះ​ក្នុង​ការ​ទទួល​ជំងឺឆ្លង​កូ​វី​ដ​១៩ និង​បាន​វាយតម្លៃ​ដល់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី ក្នុង​វិស័យ​ទេសចរណ៍ និង​ជា​ពិសេស​គ្រោង​ជំរុញ​ទីក្រុង​ស្វាយ​រៀង និង​ក្រុង​បា​វិត​ជាទី​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​ក្នុង​បំណាច់​ឆ្នាំ ២០២១ ខាង​មុខ​នេះ​។

លោក​បាន​ថ្លែង​បន្ត​ថា ​ស្ថិត​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ចម្លងជំងឺ​វីរុស​រលាក​សួត​ប្រភេទ​ថ្មី​កូ​វី​ដ​១៩ កម្ពុជា​ក៏​ដូច​ជា​តំបន់ និង​ពិភពលោក​ទាំងមូល​បាន​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ដែល​ក្នុង​នោះ​វិស័យ​ទេសចរណ៍ ក៏​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សភាព​ការណ៍ បច្ចុប្បន្ន​ក្រសួងទេសចរណ៍​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​នូវ​ប្រកាស​ស្ដី​ពី​វិធានការ​សុវត្ថិភាព​ទេស​ចរណ៍ សម្រាប់​អាជីវកម្ម​ទាំង ៦ រួម​មាន​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​ការ​ស្នាក់​នៅ (សណ្ឋា​គារ ផ្ទះសំណាក់​) វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​ការ​ដឹក​ជញ្ជូន​ផ្លូវគោក​, វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​ការ​ដឹក​ជញ្ជូន​ផ្លូវទឹក​, វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍ និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​សហគមន៍​មូលដ្ឋាន​។

លោក​បាន​បញ្ជាក់​ថា ​លើស​ពី​នេះ​ទៀត​យើង​ត្រូវ​ប្រកាន់​យក​ការ​រស់នៅ​តាម​ទម្លាប់​ថ្មី​ដែល ប្រជា​ពលរដ្ឋ​យើង​ត្រូវ​ចេះ​លាង​សម្អាត​ដៃ​ជា​ប្រចាំ​ជាមួយ​សាប៊ូ អាកុល ឬ​ជែ​ល​លាងដៃ ពាក់​ម៉ាក​ឬ​ក្រមា ឈរ​ឬ​អង្គុយ​ឃ្លាត​គ្នា​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ក្នុង​គម្លាត​សុវត្ថិភាព​សង្គម​ហើយ​ជា​ពិសេស​ទៀត ត្រូវ​ចូលរួម​កត់​ឈ្មោះ​ដើម្បី​ជា​ការ​ងាយស្រួល​ក្នុង​ការ​តាមដាន​ករណី​ដែល​មាន​បញ្ហា​កើតឡើង​។ សូម​បញ្ជាក់​ថា ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ក៏​មានការ​ធ្វើ​បទ​បង្ហាញ​ខ្លី និង​ការ​ចូលរួម​មតិ​ពី​អង្គប្រជុំ និង​ជា​ពិសេស​ការ​ពិភាក្សា​ជំរុញ​ទីក្រុង​ស្វាយ​រៀង និង​ក្រុង​បា​វិត​ឲ្យ​ក្លាយទៅជា​ទីក្រុង​ទេសចរណ៍ ដែល​គ្មាន​ផ្សែង​បារី​នៅ​បំណាច់​ឆ្នាំ​២០២១ ខាង​មុខ​នេះ​។ បន្ទាប់​មក​ក្រុមការងារ​យើង​បាន​ស្នើ​សុំ​ការ​អនុ​ញ្ញាត ពី​គណៈ​អភិបាល​ខេត្តស្វាយរៀង ដើម្បី​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង​នៅ​តាម​សណ្ឋាគា​រា ផ្ទះសំណាក់ បឹង​ហ្គា​ឡូ ភោជនីយដ្ឋាន បៀរ​កា​ដិ​ន អាហារ​ដ្ឋា​ន និង​ចែក​ស្ទិ​ក​គ័​រ​ដល់​រដ្ឋបាល​ក្រុង​ស្វាយ​រៀង និង​ក្រុង​បា​វិត តាម​ការ​ចង្អល​បង្ហាញ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ផង​ដែរ​។ តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍ ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា​តំបន់​ទេសចរណ៍ រមណីយ​ដ្ឋាន ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន សណ្ឋាគារ ផ្ទះសំណាក់ ក្លិប​កម្សាន្ត​ម៉ាស្សា សរុប​ទាង​អស់​នៅ​ក្នុង​ទូ​ទាំង​ខេត្តស្វាយរៀង​មាន​ច​នួន ៣១៥​កន្លែង​៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9641679