ខេត្តប៉ៃលិន ៖ នារីមានសតិមិនគ្រប់ម្នាក់ត្រូវបានបុរសល្មោភកាមចាប់រំលោភសេពសន្ថវៈ ខណៈមិនដឹងជានាងវង្វេងមកពីខេត្តណាដោយនិយាយមិនដឹងខុសត្រូវ លុះជនសង្ស័យខាងលើឃើញនាងក៏រកពេលចាប់នាងធ្វើបាបតែម្តងដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ អូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ថោង វុទ្ធី អាយុ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ចំណែជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណខ្លួនឯង អាយុប្រហែល៤១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ហើយសាច់ញាតិជនរងគ្រោះក៏មិនដឹងរស់នៅទីកន្លែងណាដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីបន្តនីតិវិធីច្បាប់ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព