ជារឿងមួយដ៏គួរអោយអស្ចារ្យរបស់ Timo Werner កីឡាករចំណូលថ្មីរបស់ក្លឹបតោខៀវ ដែលទិញមកពី RB Leipzig ក្នុងការរកគ្រាប់បាល់នៅនាទីទី៤ ក្នុងការប្រកួតមិត្តភាពរវាងក្លឹប Chelsea និងBrighton ត្រៀមបើករដូវកាលថ្មី។
នេះជាការប្រកួតដំបូងរបស់ Timo Werner និង Hakim Ziyech ក្នុងនាមជាកីឡាករ Chelsea ហើយពួកគេទាំងពីរសុទ្ធតែបង្ហាញទម្រង់លេងដ៏គួរអោយកត់សម្គាល់ដល់ក្លឹបដែលមានមូលដ្ឋាននាទីក្រុងឡុងនេះ។ ទោះជាយ៉ាងណា Brighton បានតាមស្មើមួយគ្រាប់មកវិញនៅនាទីទី ៩០ ដែលធ្វើអោយលទ្ធផលបញ្ចប់ទៅត្រឹម១ទល់នឹង ១ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា Chelsea ទិញ Timo Werner មកក្នុងតម្លៃ៥០លានផោន ហើយក៏បានទិញ Ziyech កីឡាករ Thiago Silva និងកីឡាករ Ben Chilwell ពី Leicester City ផងដែរ ដែលនេះជាការទិញចូលកីឡាករថ្មីៗជាច្រើនក្នុងចំណោមក្លឹបនៅក្របខណ្ឌ័ប្រទេសអង់គ្លេស។
ប្រភព៖ Goal