តាមប្រភពប៉ូលិសបានឱ្យដឹងថា មានមនុស្ស ៣នាក់ ត្រូវបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ និងមនុស្ស ២នាក់បានរងរបួសធ្ងន់។ ឡានរបស់ពួកគេបានជ្រុលចង្កូតទៅបុកដើមឈើមួយដើមនៅស្រុក Sichon ។
កាលពីថ្ងៃពីថ្ងៃអាទិត្យមានរថយន្តចំនួន ៥គ្រឿងបានបើកដង្ហែគ្នាចេញពីខេត្ត Prachin Buri ដោយមានទិសដៅទៅទីបញ្ចុះសពមួយក្នុងឃុំ Ban Nathap ស្រុក Tha Sala ខេត្ត Nakhon Si Thammarat។ ក្នុងនោះគេឃើញមានរថយន្ត Ford Rangerមួយគ្រឿងដឹកសមាជិកគ្រួសារចំនួន ៥នាក់ រួមដំណើរជាមួយរថយន្ត៤គ្រឿងដទៃទៀត។ នៅពេលដែលពួកគេធ្វើដំណើរឆ្លងកាត់ភូមិ Moo១ ក្នុងឃុំ tambon Thung Prang នៅលើផ្លូវរវាងខេត្ត Nakhon Si Thammarat និង Surat Thani រថយន្ត Ford Ranger នោះបានបើកធ្លាក់ចេញពីផ្លូវហើយជ្រុលចង្កូតទៅបុកចំដើមឈើមួយដើមយ៉ាងពេញទំហឹង។ បុរសម្នាក់ ស្ត្រីម្នាក់ និងក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ចំណែកឯមនុស្ស ២នាក់ទៀតគឺអ្នកបើកបរនិងឪពុកគេបានរងរបួសធ្ងន់។
រូបតំណាង
ឧប្បត្តិហេតុនេះបានកើតឡើងក្នុងចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ពីទីបញ្ចុះសពមូស្លីមនៅតំបន់ Ban Nathap។ ប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់មួយនេះ។ ប្រដាប់ថតសម្លេងនៃកាម៉េរាក្នុងរថយន្តនឹងត្រូវយកមកធ្វើជាជំនួយការស៊ើបអង្កេត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post