Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តំបន់អាក់ទិក​របស់រុស្ស៊ីឡើងកម្តៅ​ខ្លាំង

តំបន់ស៊ីបេរី (Siberia)​ ដែលជាតំបន់​ធ្លាប់​មានប្រវត្តិ​សីតុណ្ហភាព​​ធ្ងន់ធ្ងរបំផុត​របស់ពិភពលោកនោះ នៅពេលនេះ​ត្រូវបានកត់ត្រា​ឃើញថ្មី​ថា មានកំណើនសីតុណ្ហភាពខ្លាំង ចំពេលល​មានរលកកម្តៅ ហើយនិងការចូលរួមចំណែក​ពីភ្លើងឆេះព្រៃ​ធ្ងន់ធ្ងរផងដែរ។ 

សីតុណ្ហភាព​ នៅទីក្រុង Verkhoyansk បានឡើងដល់​ ៣៨ អង្សាសេ (100.4 F)​ កាលពីថ្ងៃទី​២០ ខែមិថុនា ។ នេះបើតាមគេហទំព័រ ដែលចងក្រងទិន្នន័យឧតុនិយមប្រទេស​រុស្ស៊ី ។ 

ទីក្រុងនេះ​មានទីតាំង​នៅ​ពីលើ រង្វង់​អាក់ទិក (Arctic Circle)​ ​សាធារណរដ្ឋសាកា (Sakha Republic) ចម្ងាយប្រហែល​ ៤ ៦៦០​គីឡូម៉ែត្រ​​ ភាគឦសាន នៃ​ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។ 

ទីក្រុងនេះ​មានពលរដ្ឋរស់នៅ​ប្រហែល ១ ៣០០ នាក់ ត្រូវបានទទួលស្គាល់​ដោយកំណត់ត្រាប្លែក​ៗ​​ពិភពលោក ហ្គីណេស ថា មានប្រវត្តិ​អំពី​សីតុណ្ហភាពខុសប្លែកពីគេ​បំផុត​របស់ពិភពលោក ក្នុងនោះ បើសីតុណ្ហភាពចុះទាបវិញ គឺចុះរហូតដល់​កម្រិត​ ដក​៦៨អង្សាសេ (-68 degrees C) ហើយកាលពីឡើងកម្តៅវិញ គឺក្ដៅខ្លាំង​បំផុត គឺឡើងដល់ ​៣៧,២ អង្សាសេ ។ 

តំបន់ភាគច្រើន​នៅ ស៊ីបេរី ក្នុងឆ្នាំនេះ​មានស៊ីតុណ្ហភាព​ក្តៅ​ខុសពីធម្មតា ដែលបណ្តាលមកពីភ្លើងឆេះព្រៃ ។ នៅតំបន់​សាធារណរដ្ឋសាកា មានផ្ទៃដី​ជាង ២៧៥ ០០០ ហិកតា ត្រូវភ្លើងឆេះ ។ នេះបើតាម​ Avialesokharana ភ្នាក់ងាររដ្ឋាភិបាលដែល​ពិនិត្យ​មើលភ្លើងឆេះព្រៃបានផ្សាយ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9411642