ក្រុមហ៊ុន OnePlus ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនស្ដេចតម្លៃ ទោះបីជាយ៉ាងនេះក្ដី សព្វថ្ងៃគេសង្កេតឃើញក្រុមហ៊ុនចាប់ផ្ដើមប្ដូរយុទ្ធសាស្ត្រខ្លះហើយ ទាំងតម្លៃ និងគុណភាព។
ដំបូងឡើយ ក្រុមហ៊ុនរៀបចំបញ្ចេញ OnePlus Nord ដែលប៉ង់ចង់ឲ្យវាជាស្មាតហ្វូនដំបូងគេយកគំរូឲ្យបានពាក់កណ្ដាល OnePlus X ហើយបច្ចុប្បន្ននេះ BBK ជាម្ចាស់ OEM កំពុងតែញាប់ដៃជើងបញ្ចេញ Snapdragon 460 ដែលវានឹងត្រូវបានគេហៅថា “OnePlus Clover”។
យោងតាមមជ្ឃមមណ្ឌលប្រព័ន្ធប្រតិបត្តិការអេនដ្រយ (AndroidCentral)
បានឲ្យដឹងថាស្មាតហ្វូនជិតចេញឈ្មោះ “Clover” នេះនឹងមានបំពាក់អេក្រង់ HD ទំហំ ៧២០ p និងកម្លាំងថ្មដល់ទៅ ៦០០០ mAh ជាមួយ SD460 SoC. បើនិយាយរឿងតម្លៃវិញឡើងកប់ហ្មងគឺ ២០០ ដុល្លារ លើសពីនេះវាខុសពី OnePlus Nord ដែលចេញលក់កំណត់ទីផ្សារ ផ្ទុយមកវិញ Clover នឹងចេញលក់បែបលក្ខណៈសកលជាមួយនឹងការផ្ដោតសំខាន់ជាពិសេសទៅលើទីផ្សារឥណ្ឌា។
ប្រែសម្រួលដោយ៖ ត្នោត