ព្រឹកថ្ងៃទី២៨ សីហា តំណាងកុងស៊ុលចិនប្រចាំខេត្តសៀមរាប លោកលុយ ហ្សីជី (Liu ZhiJie) អញ្ជើញចូលរួមជាមួយសមាគមខ្មែរ-ចិនខេត្តបាត់ដំបង ក្នុងការបើកការដ្ឋានសាងសង់សាលារៀន១ខ្នង កំពស់៣ជាន់ មាន៤៨បន្ទប់ស្ថិតនៅក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុង-ខេត្តបាត់ដំបង ។
ពិធី មានការអញ្ជើញចូលរួមពីលោកងួន រតនះ គណអភិបាលខេត្តបាត់ដំបង និងលោកឧលញា ជឹម ឃាន តំណាងសមាគមខ្មែរ-ចិនប្រចាំកម្ពុជា ដោយមានលោកឧកញ៉ាមកពីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ ដែលជាសមាជិកសមាគមប្រមាណ២០០នាក់បានមកចូលរួម។
មានមតិស្វាគមន៍លោកភួ ប៉ូយ ប្រធានសមាគមខ្មែរ-ចិនខេត្តបាត់ដំបងបានបញ្ជាក់ថា យើងបានសម្របសម្រួលក្នុងការសាងសង់សាលារៀនចិននេះតាមតម្រូវការរបស់បងប្អូនមួយចំនួនដែលបានមើលឃើញការខ្វះខាតទីកន្លែង សម្រាប់ពង្រឹងពង្រីកការសិក្សាបន្ថែមទៀត ហើយក៏មានកាយឯកភាពយល់ព្រមពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ជួយជំរុញយល់ព្រមផងដែរតាមការផ្តើមគំនិតពីលោក លឹម ទាឡេង បានប្រមូលផ្តុំបងប្អូនខ្សែស្រឡាយចិនបានរួមគ្នាកសាងសាលារៀននេះឡើង ។
លោកលឹម ទាឡេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមខ្មែរ-ចិនខេត្តបាត់ដំបងបានថ្លែងថា កាលពីឆ្នាំ១៩៩២ សម្តេចជា ស៊ីម បានផ្តាំផ្ញើឲ្យលោកអ៊ុង សាម៉ី ជាអភិបាលខេត្តបាត់ដំបង សម្រួលរៀបចំឲ្យមានទីសក្ការះចាស់ជាព្រវិហារចិននៅផ្លូវលេខ១មាត់ស្ទឹងសង្កែឲ្យមានដំណើរការឡើងវិញ និងនៅឆ្នាំ១៩៩៤ បានប្រគល់ ទទួលពីលោកណាំ ទុំជាអភិបាលខេត្តនូវសាលារៀនចិនបន្សល់ទុកពីមុនមកគឺសាលាកុកក្វាង (សម័យសង្គមរាស្ត្រនិយម+សាធារណរដ្ឋ) ឲ្យប្រើប្រាស់ជាសាលារៀនចិនវិញដោយដាក់ឈ្មោះថាសាលារៀនចិនមាន ហួរ ដែលមានលោកលី ម៉េងបានរៀបចំដំណើរការពីពេលនោះមករហូតដល់សព្វថ្ងៃនេះ លុះដល់ឆ្នាំ២០១៦ មានមិត្តចិនចាស់ៗមួយចំនួនដែលមាននៅក្រៅស្រុក និងក្នុងស្រុកបានស្កាត់រកគ្នាជំរុញការជួបជុំបង្កើតឲ្យមានជាសមាគមដូចសម័យមុនៗឡើងវិញ ដើម្បីលើកស្ទួយចំណេះដឹង ភាសា សម្រាប់ជាចំណែកផ្តល់ធនធានមនុស្សជួយកសាងជាតិជាបន្តទៅទៀតទើបបានរួមគ្នាចាប់ផ្តើមកសាងសាលារៀនចិនដោយចាប់ផ្តើមកសាងពីពេលនេះតទៅនៅលើផ្ទៃដីប្រមាន១ហិកតា ដែលពីមុនជាដីស្រែសុទ្ធបង្កើតឲ្យមានសាលារឿនមួយខ្នងកំពស់៣ជាន់ មាន៤៨បន្ទប់ ក្នុងមួយបន្ទប់មានទំហ៊ំ៨ម៉ែត្រគុន៩ម៉ែត្រ កំពុងដំណើរការចាប់ពីពេលនេះតទៅ ។
បន្ទាប់មក លោកឧកញ៉ាជឹម ឃានតំណាងសមាគមខ្មែរ-ចិននៅកម្ពុជាបានបញ្ជាក់ផងដែរថា ដោយសារយើងបានរួមរស់ជាមួយគ្នាក្រោមម្លប់សុខសន្តិភាពកន្លងមកទើបយើងទទួលបានការបណ្តុះបណ្តាលវប្បធម៌ ចំណេះដឹង ដែលជាធនធានមនុស្សសម្រាប់យកទៅប្រើប្រាស់បំរើប្រទេសជាតិទាំងអស់គ្នា ទើបយើងទទួលបានការបើកសាលារៀនចិនឡើងវិញនៅឆ្នឈ១៩៩៤កន្លងមករហូតសព្វថ្ងៃ ហើយពេលនេះជាជំហ៊ានបន្ទាប់ដែលសមាគមខ្មែរ-ចិនយើងបានរួមគ្នាកសាងថ្នាលបណ្តុះបណ្តាលដល់ក្មេងជំនាន់ក្រោយឲ្យទទួលបានចំណេះដឹងជាបន្តទៅទៀត។ ផ្តល់សិទ្ធដោយកោះសន្តិភាព