Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​សែន​ក្បាលទឹក​ហើយ

ពិធី​សែន​ក្បាលទឹក ឬ​បុណ្យ​ភ្ជុំ​ចិនជា​ប្រភេទ​បុណ្យ​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជនជាតិ​ចិន​និយម​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ដោយ​មានការ​កត់​សម្គាល់ថា​តាំងពី​ព្រលឹម​ស្រាង​ៗ​នា​ថ្ងៃ​សែន​ក្បា​ល​​ទឹក​នោះ គេ​សង្កេត​ឃើញ​មាន​បងប្អូន​ជនជាតិ​ចិន វៀតណាម​ដែល​រស់នៅ​ភ្នំពេញ ក៏​ដូច​​​​ជា​ខ្មែរ​សែស្រឡាយ​កាត់​ចិន​មួយ​ចំនួន​បាន​នាំ​គ្នា​រួត​រះ​ទៅ​ផ្សារ​ទិញ​ម្ហូបចំណី​អាហារ ផ្លែ​ឈើ ពិសេស​ជ្រូក​ខ្វៃ ទា​ខ្វៃ មាន់​ខ្វៃ រួម​ទាំង​នំ​ពង​ទា​ផង​ដែរ ហើយ​យក​មក​ដាក់​សែន​ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​របស់​ខ្លួន​ហៅ​ថា សែន​ក្បាលទឹក ខ្មែរ​ហៅ​ថា​ភ្ជុំ​របស់​ចិន ។

នៅ​ឆ្នាំ​២០២០​នេះ​ថ្ងៃ​សែន​ក្បាលទឹក​ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​២ ខែកញ្ញា គឺ​នៅ​តែ​ប៉ុន្មាន​ថៃ្ងខាង​មុខ​នេះ​នឹង​ដល់​ថ្ងៃ​សែន​ក្បាលទឹក​ហើយ ។ សែន​ក្បាលទឹក​ត្រូវ​បាន​គេ​រៀបចំ​ចែក​ជា​ពីរ​ដំណាក់កាល​គឺ លើក​ទី​១​នៅ​ពេល​ថ្ងៃ សែន​ដល់​កុងម៉ា ជីដូន​ជីតា និង​លើក​ទី​២ នៅ​ពេល​ល្ងាច គឺ​សែន​ដល់​ខ្មោច​ព្រាយ​បិសាច​អនាថា ដែល​គ្មាន​ញាតិ គ្មាន​ផ្ទះសម្បែង ឬ​រក​ផ្ទះ​ញាតិ​មិនឃើញ ដែល​គ្រួសារ​ខ្លះ គេ​សែន​ផ្លែ​ឈើ នំនែក​ពី​ព្រឹក ហើយ​ពេល​ថ្ងៃត្រង់ សែន​បាយ​សម្ល​ម្តងទៀត ក៏​សន្មត​ថា​ចប់ ដោយ​មិន​សែន​ពេល​ល្ងាច​នោះ​ទេ តែ​គ្រួសារ​ខ្លះ​ក៏​សែន​ល្ងាច​ម្តងទៀត តាម​ជំនឿ និង​ធនធាន​ដែល​ខ្លួន​មាន ។

បន្ទាប់​ពី​សែន​ព្រែ​ន​រួច​ហើយ​ក៏​នៅ​មាន​ធ្វើ​ពិធី​ដុត​បូជា​វត្ថុ​និង​ក្រដាសសែន​ផ្សេង​ៗ មាន​លុយ ឡាន វីឡា មាសប្រាក់​សម្លៀក​បំពាក់​ជាដើម​តាម​ជំនឿ​រៀង​ៗ​ខ្លួន ហើយ​សុំ​ផ្សង​មក​វិញ​នូវ​ពរ​ជ័យ សុខ​សប្បាយ រកស៊ី​មានបាន​រស់នៅ​ដោយ​សិរី​មង្គល​តរៀង​ទៅ ។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9638152