ក្រសួងទេសចរណ៍ បានបើកវគ្គបណ្តុះបណ្តាល លើជំនាញឌីជីថល ទៅកាន់ក្រុមការងារ ដើម្បីស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យា ព្រមទាំងធ្វើការផ្សព្វផ្សាយពីបញ្ហាកូវីដ១៩ តាមប្រព័ន្ធឌីជីថល។
ការបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបានលោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ចាត់ទុកថា វាគឺជាដំណោះស្រាយដ៏ល្អមួយក្នុងការចែករំលែកព័ត៌មាននឹងចំណេះដឹងផ្សេង ទៅកាន់តំបន់ៗផ្សេងៗទៀត ជាច្រើនផងដែរ។
សម្រាប់ការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ ក្នុងបរិបទជំងឺកូវីដ គឺត្រូវជំរុញឱ្យមានការបណ្ដុះបណ្ដាលតាមប្រព័ន្ធឌីជីថល ឬអនឡាញឱ្យបានផុសផុល ពីព្រោះប្រជាជន នៅលើពិភពលោក នាបរិបទថ្មីនេះ ចង់ឬមិនចង់។
ប្រជាពលរដ្ឋក្នុងពេលបច្ចុប្បន្នបានធ្វើការត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅបែបថ្មី (New Normal Life) ហើយការប្រាស្រ័យទាក់ទងមួយចំនួន ដែលធ្លាប់អនុវត្តផ្ទាល់ពីមុននោះ ក៏ត្រូវប្ដូរមកអនុវត្តពីចម្ងាយ តាមរយៈប្រព័ន្ធអនឡាញនេះជាចាំបាច់។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា “យើងត្រូវតែជំរុញឱ្យអ្នកជំនាញទេសចរណ៍របស់យើង គិតថាការធ្វើការ ឬការរៀនសូត្រតាមប្រព័ន្ធអនឡាញ គឺជាទម្លាប់ធម្មតាៗ ដែលអ្នកណាៗក៏ត្រូវចេះប្រើប្រាស់វាដែរ” ការជំរុញចំណេះដឹងផ្នែកអនឡាញ ឱ្យជ្រាបដល់គ្រប់ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍របស់កម្ពុជា នាពេលនេះ គឺដើម្បីទទួលបានធនធានមនុស្ស ដែលប្រកបដោយគុណភាពពិតប្រាក។ ដោយ៖ត្នោត