Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជិះ Prius ដែរមែន! ចំណាយតែម្នាក់ ៤ម៉ឺនរៀល ដើរលេងបែកផ្សេង សេរីអ្នកវក់នឹងថតរូប

ចូលចិត្តដើរលេង តែជិះឡាន មិនសូវមានលទ្ធភាពចាក់សាំង ​​មិនហ៊ានដើរលេងច្រើនទេ​ ខ្លាចអស់លុយ មែនអត់? ថ្ងៃនេះ ខ្ញុំចង់មកចែករំលែកបទពិសោធន៍តិចតួចសម្រាប់ដំណើរកំសាន្តបែបមិនអស់លុយច្រើន ឬហៅថាដើរលេងរបៀបអ្នកអត់លុយ។

ជាធម្មតារថយន្ត Prius មានមុខងារសន្សំសំចៃសាំងជាងរថយន្តទំនើបៗផ្សេងទៀត ដូច្នេះចំពោះដំណើរកំសាន្តទៅកាន់ទីឆ្ងាយ មិនជាពិបាកសម្រាប់ម្ចាស់រថយន្តម៉ាកនេះនោះទេ។

សម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់… ខ្ញុំតែងតែចាក់សាំងមុននឹងចេញដំណើរ ១០ដុល្លារ-១៥ដុល្លារ ដែលស្មើនឹង ១៤-២១ លីត្រ (តាមតម្លៃហាងឆេងសាំងឡើងឬចុះ)។

ចំពោះទីតាំងដែលខ្ញុំតែងតែជ្រើសរើសក្នុងការធ្វើដំណើរកំសាន្តវិលល្ងាចរៀងរាល់សប្តាហ៍ គឺមិនឆ្ងាយជាង២០០គីឡូម៉ែត្រនោះទេ។ ដោយរួមមាន៖ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្កំពង់ឆ្នាំង ខេត្កំពង់ចាម គីរីរម្យ តាកែវ -ល-។

សម្រាប់រថយន្តប្រភេទនេះ ៤-៥នាក់ គឺល្មមសមរម្យនឹងអាចជិះបាន ដូច្នេះខ្ញុំសម្រេចថា អ្នកមានគ្នា ៥នាក់ទៅចុះ។ បើសិនជាគិតជា share លុយគ្នា បានសរុប ២០ម៉ឺនរៀល។ អ៊ីចឹង! ២០ម៉ឺនរៀល យើងធ្វើអីបានខ្លះ?

មិនស្មុគស្មាញទេ ចំណាយពេលបន្តិចរៀបចំវាជាការស្រេច៖

១. ចំណាយលើសាំង ៦០,០០០៛ ៖ ជាធម្មតា ខ្ញុំចាក់តែ ១០ដុល្លារសិនប៉ុណ្ណោះ ព្រោះទីតាំងទាំងអស់នេះ មិនពិបាកក្នុងការចាក់សាំងថែមឡើយ។ ហើយខ្ញុំក៏មិនជិះរហូតដល់អស់សាំងដែរ (អាស្រ័យលើទីតាំង)

២. ភេសជ្ជៈ ៤០,០០០៛ ៖ គួរតែមានត្រៀមធុងទឹកកកមួយ ដាក់ភេសជ្ជៈកំប៉ុងខ្លះ ទឹកសុទ្ធខ្លះ។ គ្នា៥នាក់ មិនជាចាំបាច់ហូរហៀរពេកទេ។

៣. អាហារពេលព្រឹក ២៥,០០០៛ ៖ ងាយៗ អាហារពេលព្រឹកបែបសាមញ្ញ បាយស្រូប ឬនំប័័ុង ម្នាក់៥០០០៛ គឺល្មមហើយ។ កាន់តែល្អទៀតនោះ គឺញ៉ាំបាយព្រឹកពីផ្ទះអោយហើយ។

៤. អាហារថ្ងៃត្រង់ ៦០,០០០៛ ៖ ដោយសារពួកខ្ញុំតែងតែដាក់បាយញ៉ាំនៅកន្លែងធ្វើការស្រាប់ ទើបនៅពេលដើរលេង ពួកខ្ញុំតែងតែបន្តទម្លាប់វិចបាយតាមខ្លួនអ៊ីចឹងទៅ។ គិតមើល៎ គ្នា៥នាក់ វិចបាយរៀងខ្លួន ចឹងយើងបានម្ហូប ៥មុខរួចស្រេច។ ហើយបើចង់ញ៉ាំអាហារប្លែកៗ ឬឆ្ងាញ់ៗបន្ថែមទៀត អាចយក ៦០,០០០៛ហ្នឹងទៅចាយបាន។ រួចហើយរកកន្លែងសមគួរមួយ ក្រាលកន្ទេលញ៉ាំអាហារមួយពេលជាការស្រេច។

៥. នៅសល់ ១៥,០០០៛ ទុកសម្រាប់ការចំណាយផ្សេងៗ  ៖ កន្លែងដើរលេងខ្លះត្រូវទិញសំបុត្រ ហេតុនេះហើយ យើងត្រៀមខ្លះទៅក៏ល្អ។

ដូច្នេះ ដំណើរកំសាន្តមួយនេះនឹងពោរពេញទៅដោយរូបថតស្អាតៗជាច្រើនសន្លឹកតាមដែលអ្នកអាចធ្វើបាន ហើយអ្នកអាចចំណាយពេលគ្រប់កន្លែងក្បែរទីតាំងដែលទៅ ថតរូបលេងម៉ាសប្បាយ។ ដើរលេងរបៀប outdoor រូបខ្លួនឯង។ មានអី! ឡូយតើ ដើរលេងអ៊ីចឹង។ (ពេលខ្លះក្រុមខ្ញុំបានស្គាល់កន្លែងថ្មីៗជាច្រើន ដោយសារចេះតែដើរថតរហូតធ្លាយដល់កន្លែងមិនស្មានដល់ក៏មាន…)

សម្រាប់ដំណើរកំសាន្តបែបធម្មជាតិ ភាគច្រើនគឺតំបន់ភ្នំ ដូច្នេះសម្រាប់ឡានប្រហែលជាត្រូវប្រើកំលាំងប្រេងសាំងច្រើនបន្តិច ប៉ុន្តែមិនថ្វីទេ បើសិនជាអ្នកបើកបរចេះច្បាស់ពីការគ្រប់គ្រងលើប្រេងសាំង (ជាធម្មតា ឡាននៅពេលដែលយើងបើកល្បឿនលឿន ឬប្រឹងវ៉ាឥតឈប់ សាំងក៏អស់លឿនទៅតាមហ្នឹងដែរ ដូច្នេះហើយ បើកល្មមៗ មើលទេសភាពទៅ ពេលណាចង់លឿនក៏លឿនបន្តិចទៅ មិនអីទេ។ នេះគ្រាន់តែជាចំណេះតិចតួចបន្ថែមអោយអ្នកបើកបរគ្រប់រូបបានដឹងប៉ុណ្ណោះ។)

from: https://tnaot.com/km/m/detail/article/9637626