Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រោងបញ្ជូនជនជាតិចិន៦នាក់ទៅតុលាការ ដើម្បីចាត់វិធានការលើសំណុំរឿងចាប់ជំរិត

កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល ​នៃ​អ​អិ​ការដ្ឋាន​ខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនបុរសជនជាតិចំនួន៦នាក់ ខណៈស្រាវ​ជ្រាវ​រក​ឃើញមានជាប់ពាក់ព័ន្ធ នឹងករណីចាប់ជំរិតស្រ្តីម្នាក់ជាជនជាតិចិនដូចគ្នា កាលពី​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​២៥​ សីហា ឆ្នាំ២០២០។

សមត្ថកិច្ចបានចុះបង្រ្កាបករណីនេះ ដែលធ្វើឡើងនៅចំណុច​អគារ​ខុន​ដូ​មួយ​កន្លែង ដែល​មាន​ទីតាំង​​ផ្លូវ​លេខ៤១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការ​មន។

ស្រ្តីរងគ្រោះ នៅក្នុងហេតុការណ៍នេះ ​ឈ្មោះ ZHOU NA ភេទ​ស្រី អាយុ​២៥​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E០០៥៥៤០៣៩ ពិតប្រាកដ​មែន​។

ដោយឡែកជនបង្កទាំង៦នាក់នេះ មានឈ្មោះទី​១៖​ឈ្មោះ TU JIAXIN អាយុ​២៦​ឆ្នាំ​, ទី​២៖​ឈ្មោះ YANG CHUNPING អាយុ​៣០​ឆ្នាំ​, ទី​៣៖​ឈ្មោះ LI ZHIWEI អាយុ​២៦​ឆ្នាំ​, ទី​៤៖​ឈ្មោះ XU YONGJUN អាយុ​៣១​ឆ្នាំ​, ទី​៥៖​ឈ្មោះ XU HUICHENG អាយុ​២៨​ឆ្នាំ និង​ទី​៦៖​ឈ្មោះ LIAO XIANMIN អាយុ​២៤​ឆ្នាំ​។

យោងតាមចម្លើយសារភាពពីជនសង្ស័យ​ទាំង៦​នាក់​ ខាងលើនេះពិតជា​បាន បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់។

សមត្ថកិច្ចបានសម្រេច​ដកហូត​រថយន្ត​១​គ្រឿង ម៉ាក Rang Rover ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៩ ពាក់ផ្លា​ក​លេខ​ភ្នំពេញ​2AN-8228 និង​លិខិតឆ្លងដែន​ចំនួន​៨​ក្បាល និង​សំភា​រះ​ពាក់ព័ន្ធ​មួយ​ចំនួនផងដែរ។

​ជុំវិញករណីនេះ ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ គ្រោង​បញ្ជូន​ខ្លួនជនសង្ស័យទាំង៦​ទៅតុលាការ៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9637607