Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

WHO៖ ពិភពលោកមានករណីឆ្លងកូវីដ១៩ច្រើនបំផុតមិនធ្លាប់មាន ក្នុង១ថ្ងៃ

បើតាមតួលេខរបស់គេហទំព័រ Worldometers គិតដល់ម៉ោង​៧ព្រឹក ថ្ងៃទី​២២ ខែមិថុនា មានករណីឆ្លងកូវីដ​១៩ នៅលើពិភពលោក​ កើនឡើងដល់ ៩ 0៣១ ៧៨៩ នាក់ ក្នុងនោះមាន៤៦៩ ៥២៦នាក់ស្លាប់។ ចំណែកអ្នកជាសះស្បើយវិញមាន ៤ ៧៩៥ ៤២១នាក់​។ កូវីដ​១៩​បានឆ្លងរាលដាលដល់ប្រទេស និងដែនដី​ចំនួន​១១៣ ​នៅលើពិភពលោក។

តាមតួលេខរបស់អង្គការសុខភាពពិភពលោក​ប្រេស៊ីល ជាប្រទេសដែលមានករណីឆ្លងកូវីដ​១៩ ច្រើនជាងគេបង្អស់ក្នុងមួយថ្ងៃ ដោយកាលពីថ្ងៃទី​២១ ខែមិថុនា មានករណីឆ្លងដល់ទៅ ៥៤ ៧៧១នាក់​ ក្នុងពេល​២៤ម៉ោង គឺ​ខ្ពស់បំផុតលើពិភពលោក ។ បន្ទាប់មក គឺអាមេរិក ក្នុងមួយថៃ្ង មានករណីឆ្លងកូវីដ​១៩ចំនួន ៣៦ ៦១៧នាក់ ហើយលំដាប់ទី​៣​ធ្លាក់មកលើប្រទេសតំបន់អាស៊ី គឺឥណ្ឌា រកឃើញមានអ្នកឆ្លងដល់ទៅ​១៥ ៤០០នាក់ផងដែរ​។

ជាមួយគ្នានេះ ប្រទេសដែលគ្រប់គ្រងស្ថានភាពឆ្លងរាលដាលកូវីដ​១៩ បានដូចជា ចិន​និង កូរ៉េខាងត្បូង ពេលនេះក៏មានករណីឆ្លងកើនឡើងជាថ្មីផងដែរ ។ កាលពីថ្ងៃទី​២១ ខែមិថុនា ចិនរកឃើញមានករណីឆ្លងកូវីដ​១៩​ ដល់ទៅ​២៥នាក់​ ក្នុងនោះនៅទីក្រុងប៉េកាំង មាន​២២នាក់ ។

ចំណែកទីក្រុងសេអ៊ុលកូរ៉េខាងត្បូងវិញ ក៏បានរកឃើញមានករណីឆ្លងកូវីដ​១៩ ថ្មីជិត​២០០នាក់ផងដែរ ក្នុងនោះមាន​៧០នាក់​ជាបុគ្គលិកភោជនីយដ្ឋាន​។

អង្គការសុខភាពពិភពលោក បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីចំនួនអ្នកឆ្លង ដោយសារតែប្រទេសជាច្រើនបានសម្រេចបើកព្រំដែនរបស់ខ្លួន ដើម្បីបម្រើដល់វិស័យទេសចរណ៍ ជួយដល់សេដ្ឋកិច្ចប្រទេសជាតិ ដំណើរ​ការឡើងវិញ។ ប៉ុន្តែការបើកព្រំដែននោះប្រឈមនឹង ានិភ័យខ្ពស់ពីការឆ្លងកូវីដ​១៩​៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9408742