Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឡានកង់ 6 របស់ Ford តែផលិតដោយ Hennessey

Hennessey ជាក្រុមហ៊ុនល្បីខាងកែរថយន្តនៅក្នុងសហរដ្ឋអាមេរិក។ ហើយក្រុមហ៊ុនមួយនេះបានធ្វើការកែរប្រែបង្កើនថាមពលក៏ដូចជារូបរាងដ៏ទាក់ទាញទៅអោយរថយន្តជាច្រើនមកពីក្រុមហ៊ុនម៉ាកខុសៗគ្នា។

នៅពេលនេះខ្ញុំសូមណែនាំអោយស្គាល់ Hennessey VelociRaptor 6X6 វិញម្ដង។

ថ្វីត្បិតតែនេះមិនមែនជារថយន្តដែលផលិតផ្ទាល់ក្នុងក្រុមហ៊ុន Ford ក៏ដោយក៏ខ្ញុំនៅតែសប្បាយចិត្តពេលឃើញរថយន្តបែបនេះចាប់កំណើតឡើងមក។

Hennessey VelociRaptor 6X6 បំពាក់មកជាមួយម៉ាស៊ីន Ford EcoBoost 3.5L Twin-turbocharged V6 ជាមួយនឹងការផ្លាស់ប្ដូរគ្រឿងបង្គុំមួយចំនួននឹងធ្វើការ Tuning ដោយ Hennessey ធ្វើអោយរថយន្តមួយនេះមានកម្លាំងសេះ 600hp និងកម្លាំង Torque 622lb-ft។

ចាប់តាំងពីឆ្នាំ2017 រហូតមកដល់បច្ចុប្បន្នយើងក៏អាចមានឱកាសក្លាយជាម្ចាស់របស់រថយន្តនេះបានដែរដោយគ្រាន់តែចំនាយលុយចាប់ពី 349,000$ ឡើងទៅ (បញ្ជាក់:តម្លៃដើមនៅស្រុកគេ)

រថយន្តមួយនេះខុសពី Ford F-150 Raptor ធម្មតាត្រង់:

  • ប៉ុង3 កង់6
  • បង្កើនសមត្ថភាពប៊ូម Fox
  • តម្លើងទំហំកង់ទៅ 20inch ជាមួយសំបកកង់ Off-Road
  • ផ្លាស់ប្ដូរកាងខាងមុខនឹងខាងក្រោយ
  • បន្ថែម Rollbar នឹងភ្លើង LED
  • កែប្រែបំពង់ស៊ីម៉ាំងជាដើម

Facebook.com/TayAutoCambodia

from: https://tnaot.com/km/m/detail/article/9408592