Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកទៀ សីហា កំពុងសិក្សាពីតំបន់ទេសចរណ៍ ដើម្បីស្វែងរកចំណូល និងពង្រឹងវិធានការសុវត្ថិភាព នាឱកាសបុណ្យភ្ជុំបិណ្ឌ និងអ៊ុំទូក

អភិបាលខេត្តសៀមរាប លោកទៀ សីហា កំពុងធ្វើការសិក្សាទៅលើតំបន់ទេសចរណ៍ ក្នុងខេត្តសៀម​រាប ដើម្បីរៀបចំផែនការ ធ្វើយ៉ាងណាអោយមានភ្ញៀវបានមកលេងកម្សាន្តច្រើនកុះករ និងអាចរក្សាសុវត្ថិភាពជាចម្បង។

ការគ្រោងរៀបចំកម្មវិធីកម្សាន្តនេះ គឺមិនត្រឹមតែធ្វើការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាច្រើនកន្លែងនៅខេត្តសៀមរាបតែប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីស្វែងរកចំណូលចូលតំបន់ តាមរយៈប្រតិបត្តិករទេសចរណ៍។ “យើងកំពុងសិក្សាដែរ ថាធ្វើយ៉ាងណាអោយមានភ្ញៀវនិង រកចំណូលចូល តាមប្រតិបត្តិករទេសចរណ៍យើង។ ទាំងបុណ្យអុំទូក ក៏ចង់រៀបដែរតែកម្មវិធីតូចៗ”។

ដើម្បីធានាបាននូវសុវត្ថិភាពទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ ដែលគ្រោងមកលេងកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យអ៊ុំទូកនាពេលខាងមុខនេះ អាជ្ញាធរសៀមរាបគ្រោងពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ទាំងចរាចរណ៍និងក្នុងតំបន់សំខាន់ៗផ្សេងៗទៀត។ “ដោយឡែក ចំពោះភ្ញៀវអាចមានចំនួនតិចជាងថ្ងៃឈប់សង ព្រោះការរៀបចំយើងនឹងដាក់ប្រជុំ ក្នុងពេលឆាប់ៗនេះ បើសសយក និង កក្រក នៅបន្តសហការជាមួយអជ្ញាធរ”។

ពាក់ព័ន្ធរឿងនេះ លោកអភិបាល បានធ្វើការអំពាវនាវ ឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងចូលរួមបង្ការការរាលត្បាត នៃជំងឺកូវីដ១៩ មិនថានៅវត្ត ឬ ទីសារធារណៈនោះទេ។

អជ្ញាធរគ្រោងនឹងធ្វើការពង្រីក កន្លែងសំអាតដៃ ឱ្យបានច្រើនទីតាំង និងបន្តដាក់គម្លាត នៅតាមទីសាធារណៈ ឬតំបន់ដែលជាគោលដៅ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9637373