Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រាសីក្នុងថ្ងៃនេះអ្នកកើតឆ្នាំឆ្លូវ ខាល រោង រកា ច ចំពោះរឿងស្នេហា បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​​បំផុត

តាមក្បួនហោរាសាស្ត្រ ថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ឆ្នាំច ឆុងជាមួយរោល។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖

ឆ្នាំជូត​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​សភាព​រដិបរដុប​ច្រើន​បន្តិច​ពិសេស​ការប្រកប​ការងា​រ​មាន​ផល​លំបាក​ច្រើនជាង​ភាពរលូន​ល្អ​ទៅមុខ​។​ចំពោះ​ក្នុង​រង្វង់​គ្រួសារ​ទោះ​មានការ​ស្ងប់ស្ងាត់​បន្តិច​ពិតមែន​ក្តី​តែ​មានការ​ខ្វាយខ្វល់​រាប់រយ​ជំពូក​។

ជំនួញ ៖ ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។

ស្នេហា ៖ ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​បង្ក​ការ​ថ្នាំងថ្នាក់​ចំពោះ​គ្នា​​ច្រើន​។

​ឆ្នាំឆ្លូវ​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។

ជំនួញ ៖ ​​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។

ឆ្នាំខាល

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​បញ្ហា​ការងារ​និង​បញ្ហា​ប្រាក់កាស​ផង​។​ក្រៅពីនេះ​ក៏​តែង​ផ្តល់​ផល​ល្អ​សម្រាប់​ការទំនាក់ទំនង​ចរចា​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។

ជំនួញ ៖ ​បើ​លោកអ្នក​ដែល​ចង់​បញ្ចេញ​ទុន​រកស៊ី​ឬ​ចង់​បណ្តាក់ទុន​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អ​ដោយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​គ្រាន់​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​ជានិច្ច​។

ឆ្នាំថោះ

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​ប្រទាំង​ប្រទើស​បន្តិច​ហើយ​បើ​ខិតខំ​ពុះពារ​ក៏​មិន​ងាយ​ស្រាយ​ចេញ​ឡើយ​។​

ជំនួញ ៖ ​ការរក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ធូរ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កើត​មានការ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​កើតមាន​រកាំចិត្ត​និង​ប្រឆាំង​គ្នាច្រើន​។

ឆ្នាំរោង

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​តែង​ឆ្លើយតប​នូវ​ផ្លែផ្កា​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។

ជំនួញ ៖ ការធ្វើជំនួញមិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​ល្អ​ប្រៀប​ដូច​ត្រី​នា​រដូវ​ខែវស្សា​។

​ឆ្នាំម្សាញ់​

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ក្នុងថ្ងៃនេះ​ដួង​រាសី​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​នាំឱ្យ​ចូល​ល្អក់កករ​ទៅរួច​។​ទាំង​បុរស​ស្ត្រី​បើ​ទោះ​មានរឿង​រាវ​ចូលមក​កកូរ​ផ្លូវចិត្ត​បន្តិច​ក្តី​តែ​ក៏​មិនមាន​ឧបសគ្គ​អ្វី​នាំ​ទុក្ខព្រួយ​ខ្លាំងក្លា​នោះដែរ​។

ជំនួញ ៖ ​​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​

​សឹង​មិន​គ្រាន់​ផង​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​បែរខ្នង​ដាក់គ្នា​ច្រើន​ដោយ​សារភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ ។

ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ជួបប្រទះ​បញ្ហា​រាំងស្ទះ​និង​មានរឿង​រាវ​ល្អក់កករ​ចូល​យាយី​ច្រើន​ផង​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​ក្នុង​ក្រុមគ្រួសារ​លោកអ្នក​គួរប្រកាន់​ភាព​ស្លូតបូត​ដោយនិយាយ​ឱ្យ​តិច​ធ្វើឱ្យ​ច្រើន​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​។​

ជំនួញ ៖ មុខ​ជំនួញ​មាន​ភាព​នៅ​ទ្រឹង​មួយកន្លែង​ហើយ​ផល​ចំណូល​បាន​ត្រឹម​មួយ​ទប់ទល់​។

ស្នេហា ៖ ​​​ប្រុស​ស្រី​មានការ​រ​ង្គៀ​ស​ចិត្ត​និង​ចាប់កំហុស​គ្នាច្រើន​។

ឆ្នាំមមែ

រាសី​ល្អជា​មធ្យម​។​

ការងារ ៖​នៅពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ​ច្រើន​នាក់​មកហើយ និង​ទោះ​ប្រកបការងារ​អ្វី​ឃើញថា​មាន​ភាព​គ្រាន់​សុខដុម​ផង​។

ជំនួញ ៖ ​នៅថ្ងៃនេះ​វិញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​ហើយ​គេ​បានត្រឹមតែ​អោបដៃ​មើល​។

ឆ្នាំវក

រាសី​ល្អជា​មធ្យម​។​

ការងារ ៖​នៅថ្ងៃនេះ​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ប្រក​បក​កិច្ចការ​អ្វី​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​មួយចំនួន​ផង​។

ជំនួញ ៖ ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់​ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មានទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកដទៃ​ច្រើន​ដូចនេះ​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ទើប​គ្មាន​បញ្ហា​អាក្រក់ៗ​ចូលមក​បៀតបៀន​យាយី​។​

ស្នេហា ៖ ប្រុស​ស្រី​កុំ​គប្បី​មានការ​ចាប់កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំឱ្យ​កើត​ភាព​រកាំចិត្ត​ចំពោះ​គ្នា​ប៉ុណ្ណោះ​។

​ឆ្នាំរកា​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ក្នុងថ្ងៃនេះ​មានជោគ​មានជ័យ​ល្អ​ហើយ​បើទោះបី​លោកអ្នក​កាន់​កិច្ចការ​អ្វី​ក៏​ពេញដៃពេញជើង​ផងដែរ​។​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​និង​ធ្វើ​អ្វី​ក៏​មានជោគ​មានជ័យ​ថែមទៀត​។​

ជំនួញ ៖ ​​​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​។

ឆ្នាំច

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ផង​។

ជំនួញ ៖ បើ​លោកអ្នក​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកដទៃ​តែង​អាច​ហុច​ផ្លែផ្កា​ល្អ​ណាមួយ​នៅ​គ្រា​ខាងមុខ​វិញ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេលវេលា​ល្អ​ប្រពៃ​ព្រោះថា​តែង​សម្រេច​ដូច​គាប់​បំណង​។

ឆ្នាំកុរ

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​ក្នុងថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មានការ​ជឿនលឿន​ទៅ​មុខតែ​យ៉ាងណា​ការប្រកប​ការងារ​ត្រូវ​ប្រុងប្រយ័ត្ន​ផង​ពីព្រោះ​ផល​អាក្រក់​នៅពេល​ក្រោយ​តែងមាន​ជាប់​ជានិច្ច​។​ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​បន្តិច​តែបើ​លោកអ្នក​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រើ​សើរ​ហោង​។​

ជំនួញ ៖ ថ្ងៃនេះ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​ណាស់​។

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕ ប្រភព៖ Cen

from: https://tnaot.com/km/m/detail/article/9637250