Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីក្រុង Pattaya ផ្តល់ការបញ្ចុះតម្លៃជូនភ្ញៀវដែលមានដំណើរកំសាន្តក្នុងស្រុកចំនួន៥០%

ទីក្រុង Pattaya កំពុងចាប់ផ្តើមយុទ្ធនាការ​បញ្ចុះតម្លៃ ៥០% ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឱ្យមានចំនួនច្រើនឡើងវិញ។

ប្រតិបត្តិករទេសចរណ៍ថៃនិងទីក្រុង Pattaya ​​បានរៀបចំកម្មវិធី «TAT Hot deal @Pattaya» ដើម្បីទទួលបានប័ណ្ណបញ្ចុះតម្លៃ បន្ទាប់ពីអាជីវកម្មត្រូវបានបិទមួយរយៈដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩។ ​​កន្លែងទេសចរណ៍ជាង ១០០កន្លែងនឹងផ្តល់ជូនការបញ្ចុះតម្លៃដល់អតិថិជនដែលបានចូលក្នុងហាងស្ប៉ា និងភោជនីយដ្ឋានចំនួន៥០%។​ ប័ណ្ណបញ្ចុះតម្លៃនឹងមាននៅតាមប្រព័ន្ធអ៊ីនធឺណិតចាប់ពីថ្ងៃទី១ ខែកក្កដាដល់ថ្ងៃទី១៥ ខែកញ្ញា ហើយអតិថិជនអាចប្រើចាប់ពីថ្ងៃទី១៥ ខែកក្កដាដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។

រូបតំណាង

ទោះបីជាមានការបញ្ចុះតម្លៃយ៉ាងច្រើនក៏ដោយ ផ្លូវដើរ​នៃទីក្រុង Pattaya ​​នៅតែមានសភាពស្ងាត់ស្ងៀមដោយសារតែបារនិងហាងស្រាមិនទាន់​អនុញ្ញាតឱ្យបើកឡើងវិញ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Samuitime

from: https://tnaot.com/km/m/detail/article/9408468