Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កណ្ដៀវ​កេរ្តិ៍​ដូនតា​​ ​៣​ប្រភេទ​ ជួយ​កសិករ​ខ្មែរ​ធ្វើ​ស្រែ​ចម្ការ​​​តាំង​ពី​បុរាណ​ដល់​បច្ចុប្បន្ន​

កណ្ដៀវ​គឺជា​ឧបករណ៍​​កសិកម្ម​មួយ​ប្រភេទ​ដែល​ប្រជាកសិករ​​ខ្មែរ​​ប្រើប្រាស់​សម្រាប់​ការ​ច្រូត​កាត់ ដែល​ជា​ទូទៅ​គឺ​នៅ​ពេល​ប្រមូល​ផល​ស្រូវ​ទុំ​ ឬ​ច្រូត​ស្មៅឲ្យ​សត្វ​ចិញ្ចឹមមាន ​គោ​ ក្របី​​ស៊ី​ជា​ដើម​។

ចាស់ៗ​កាល​ពី​សម័យ​បុរាណ​ក៏​ដូចជា​សម័យ​នេះ ​នៅ​តាម​តំបន់​ជនបទ​ស្រុក​ស្រែ​ ក៏​នៅ​បន្ត​ប្រើ​កណ្ដៀវ​សម្រាប់​ច្រូត​កាត់ តែ​តាម​ជនបទ​ខ្លះ អ្នក​ដែល​មាន​ទ្រព្យ​សម​ល្មម​បាន​ប្រើប្រាស់​ម៉ាស៊ីន​មក ច្រូត​កាត់​ជំនួស​វិញ តាម​បែប​សម័យ​ទំនើប​ ដោយ​សារ​វា​ចំណេញ​កម្លាំង​ និង​ពេល​វេលា​។

កណ្ដៀវ​មាន​រាង​តូច ស្រាល ងាយ​ស្រួល​ប្រើ និង​យក​តាម​ខ្លួន។ វា​ធ្វើ​ពី​មែក​ឈើ​តូច​ល្មម ភាគ​ច្រើន​គឺ​ដើម អំពិល​ទឹក កាប់​យក​ចង រួច​ដុត​ឆ្អើរ ភ្លើង​ពត់​ធ្វើ​ជា​ស្លាប រាង​ខុប ដូច​ស្នែង​ក្របី ដោយ​មាន​ផ្លែ ចង្កំ​ស្លាប សម្រាប់​ត្រកង​ដើម​ស្រូវ ដែល​ផ្ដេក​ទោល​ទៅ​ដី និង​ដង​កាន់​ដើម្បី​កាត់ ដោយ​មាន​រចនា​ក្បាច់ ចម្លាក់​បែប​បុរាណ​ផង​។

នៅ​ក្នុង​សង្គម​ខ្មែរ តាំង​ពី​បុរាណ​កាល រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ យើង​សង្កេត​ឃើញ​ថា ខ្មែរ​និយម​ប្រើប្រាស់​កណ្ដៀវ ៣​ប្រភេទ​មាន​ដូចជា៖ កណ្ដៀវ​លំពាស់ ឬ​កណ្ដៀវ​ត្រកង, កណ្ដៀវ​ខ្វាង និង កណ្ដៀវ​តូច​ដង​ខ្លី៕ ​

from: https://tnaot.com/km/m/detail/article/9408284