ក្រោយឡើងកាន់តំណែងថ្មីថ្មោងរបស់អ្នកចាត់ការសញ្ជាតិហូឡង់Ronald Koeman ក្លឹប Barcelonaហាក់កំពុងតាមទិញកីឡាករជាច្រើនដើម្បីពង្រឹងក្លឹបខ្លួនឡើងវិញ ត្បិតទម្រង់លេងរបស់ក្លឹបយក្សមួយនេះបានធ្លាក់ចុះខ្លាំង ដោយមិនបានពានអ្វីសោះកាលពីរដូវកាលមុន និងទទួលរងបរាជ័យយ៉ាងអាម៉ាស់ 8ទល់នឹង2 ក្រោមថ្វីជើង Bayern Munich ផងដែរ។
ក្នុងនោះ ខ្សែបម្រើរួមសញ្ជាតិហូឡង់នឹងគ្រូបង្វឹក គឺ Gini Wijnaldumរបស់ Liverpool គឺជាគោលដៅសំខាន់មួយដើម្បីមកពង្រឹងតំបន់បម្រើឡើងវិញរបស់លោកKoeman។ ទោះជាយ៉ាងណា គ្រូបង្វឹក Liverpoolលោក Jurgen Klopp បានបញ្ជាក់ថា Gini នឹងបន្តនៅក្លឹបLiverpool ទៀតរដូវកាលក្រោយ។
Klopp និយាយថា៖ “វាជារឿងកុងត្រាធម្មតារវាងក្លឹបនិងកីឡាករ។ Giniមានកុងត្រាជាមួយយើង គេនឹងលេងជាមួយយើង។ ដូចនេះ យើងមិននិយាយពីរឿងនេះឡើយ។ Gini បានហ្វឹកហាត់ និងលេងត្រៀមរដូវកាលក្រោយជាមួយយើងយ៉ាងល្អ។”
ប្រភព៖ Goal