Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទ “ON” Kinetic Manifesto របស់ក្រុម BTS ទទួលបានអ្នកចូលទស្សនាចំនួន ២០០លានដង

នៅថ្ងៃទី២១ ខែមិថុនានេះ វេលាម៉ោង ៥ និង ១៦នាទីព្រឹក វីដេអូបទចម្រៀង “ON” Kinetic Manifesto ក្នុងអាល់ប៊ុមបទចម្រៀង Map of the Soul: 7 របស់ក្រុមតារាចម្រៀង BTS ទទួលបានអ្នកចូលទស្សនានៅលើបណ្តាញសង្គម YouTube ចំនួន ២០០លានដង។ វីដេអូបទចម្រៀងនេះផងដែរ ត្រូវបានចេញផ្សាយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំងក្នុងរយៈពេលត្រឹមតែ ៤ខែប៉ុណ្ណោះ ។

ផលិតកម្ម Big Hit Entertainment បានប្រារព្ធសមិទ្ធផលនេះតាមរយៈការចែករំលែករូបភាពនៅតាមបណ្តាញសង្គម Twitter, Facebook និង Instagram ផ្លូវការរបស់ពួកគេ ។

ទន្ទឹមនឹងនេះដែរ បទចម្រៀង “ON” Kinetic Manifesto នេះ គឺជាវីដេអូបទចម្រៀងមួយក្នុងចំណោមវីដេអូបទចម្រៀងចំនួន ២៥បទ ដែលទទួលបានការចូលទស្សនាច្រើនជាងគេ របស់ក្រុម BTS ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9408234