Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីក្រុងប៉េកាំង រកឃើញកូវីដ​១៩ថ្មី ថែម​២២ករណីទៀត

អាជ្ញាធរ​ប្រទេសចិន​បានរកឃើញជំងឺកូវីដ​១៩ថ្មី​ចំនួន​២៥ករណីបន្ថែមទៀត ក្នុងនោះ​២២ករណី​រកឃើញ​នៅក្នុងទីក្រុងប៉េកាំង និង​៣ករណី​ទៀត​ រកឃើញ​នៅក្បែរខាង​ខេត្ត Hebei ។ 

ប្រភព AP ផ្សាយ​ថ្ងៃទី​២១ ខែមិថុនា​ថា អាជ្ញាធរចិន​បានថ្លែងថា មនុស្សជាង ​២,៣ ​លាននាក់​បានធ្វើតេស្ត​​នៅក្នុងរដ្ឋធានី ដើម្បីទប់ស្កាត់​ការឆ្លងរាតត្បាត ក្នុងនោះ​មានការបិទផ្សារ​លក់ម្ហូបចំណីទាំងមូល​ផងដែរ ។ 

ការរកឃើញថ្មីបន្ថែមទៀតនេះ ធ្វើឲ្យ​ប្រទេសចិន​កើន​ឡើងអ្នកជំងឺកូវីដ​១៩​សរុប ៨៣ ៣៧៨ នាក់ ក្នុងនោះ​បាត់បង់ជីវិត ៤ ៦៣៤ នាក់ ហើយ ​៧៨ ៤១៣ នាក់​បានជាសះស្បើយ ។ 

សារព័ត៌មាន Worldometers បានផ្សាយថា គិត​មកដល់ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០២០​ អ្នកជំងឺកូវីដ​១៩ នៅជុំវិញពិភពលោក​បានកើនឡើងជាង ៨,៩ លាននាក់ ក្នុងនោះបាត់បង់ជីវិត ៤៦៦ ៨៧១ នាក់ និងជាង ៤,៧ លាននាក់​បានជាសះស្បើយ ។ 

អង្គការសុខភាពពិភពលោក​ ឬ WHO បានហៅជំងឺកូរ៉ូណាវីរុស​ប្រភេទថ្មីនេះថា ជាកូវីដ​១៩ បន្ទាប់ពីវាបានផ្ទុះឡើងដំបូង​គេ​នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​របស់ប្រទេសចិន ។ ជំងឺនេះ​បានឆ្លងរាតត្បាត​ពាសពេញដែនដី និងប្រទេស​ជិត​២២៩ ជុំវិញពិភពលោក ។ អង្គការ WHO មិនទាន់រកឃើញថ្នាំព្យាបាលជាក់លាក់ ឬវាក់សាំង​បង្ការជំងឺកូវីដ​១៩នេះនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9408144