កាលពីថ្ងៃអាទិត្យប្រទេសថៃបានរាយការណ៍ថា ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួនម្នាក់ ដែលជាក្មេងប្រុសថៃបានវិលត្រឡប់មកពីបរទេស និងគ្មានអ្នកស្លាប់ថ្មីទេ។
មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា អ្នកឆ្លងថ្មីគឺជាក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ដែលបានវិលត្រឡប់មកពីប្រទេសអាហ្វ្រិកខាងត្បូងជាមួយម្តាយរបស់គាត់។ ពួកគេបានស្ថិតនៅមជ្ឈមណ្ឌលដាច់ដោយឡែកនៅខេត្ត Chon Buri ។ ក្មេងប្រុសនេះបានគេធ្វើតេស្តវិជ្ជមានកូវីដ-១៩ ប៉ុន្តែម្តាយគេមានលទ្ធផលតេស្តអវិជ្ជមាន។ គិតមកដល់ថ្ងៃអាទិត្យនេះ មាន២៧ ថ្ងៃហើយដែលថៃគ្មានអ្នកឆ្លងមេរោគក្នុងស្រុក។ មកទល់ថ្ងៃនេះ ថៃមានអ្នកឆ្លងជំងឺសរុបចំនួន ៣០១៨នាក់ និងមានអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៧២នាក់ រីឯអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។
រូបតំណាង
ទោះបីជាប្រទេសថៃស្ងប់ស្ងាត់ចំនួនអ្នកឆ្លងក្នុងស្រុករយៈពេលយូរក៏ដោយ រដ្ឋាភិបាលថៃនៅតែក្រើនរំឮកឱ្យប្រជាជននៅតែបន្តពាក់ម៉ាស់ លាងដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតពីគ្នា។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post