Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហាងមួយចំនួននៅផ្លូវ Khao San ទីក្រុងបាងកកនឹងបើកដំណើរការឡើងវិញនៅដើមខែសីហាខាងមុខនេះ

ហាងនិងកន្លែងខ្លះនៅតាមបណ្តោយផ្លូវ Khao San នឹងចាប់ផ្តើមបើកលក់អាហារដល់ភ្ញៀវទេសចរពេលយប់ម្តងទៀត ប៉ុន្តែ​ផ្លូវដែលធ្លាប់តែអ៊ូអរដ៏ល្បីល្បាញមួយនេះ​ហាក់ដូចជាស្ងាត់ជ្រងំ។

តំបន់ Khao San គ្រោងនឹងបើកដំណើរការឡើងវិញនៅខែសីហា បន្ទាប់ពីការសម្អាតនិងជួសជុល​ក្នុងអំឡុងពេល​ចាក់សោរទូទាំងប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។ អភិបាលរងក្រុងបាងកកលោក Sakoltee Phattiyakul បានមានប្រសសន៍កាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែមិថុនាថា អាជ្ញាធរមូលដ្ឋានកំពុងជ្រើសរើសអ្នកលក់នៅលើផ្លូវ Kha osan ​ដើម្បីរៀបចំសម្រាប់ការត្រឡប់មកវិញនៃភ្ញៀវទេសចរបរទេសនៅពេលដែលជើងហោះហើរអន្តរជាតិត្រូវបានអនុញ្ញាត​។

លោកអភិបាលរង Sakoltee មានគម្រោង​ជួសជុលផ្លូវ​ Rambuttri និង Tani ដើម្បីលម្អតំបន់ Banglamphu។ ​នៅតាមដងផ្លូវ​មិន​អនុញ្ញាតឱ្យមានអ្នកលក់​ច្រើនពេកទេ។ លោកបានបន្តថានឹងដាំដើមឈើបន្ថែមទៀតដើម្បីផ្តល់ជូន​ម្លប់ឱ្យកាន់តែច្រើនសម្រាប់ភ្ញៀវទេសចរ។ កន្លែងខ្លះនៅមិនទាន់បើកនៅឡើយទេ ព្រោះប្រតិបត្តិករគិតថាភ្ញៀវនៅមានចំនួនតិច ដែលអាចធ្វើឱ្យអាជីវកម្មរបស់ពួកគេ​មិនសូវមានផលចំណេញ។ 

ផ្លូវ​ Khao san ត្រូវបានគេរំពឹងថានឹងមាន​ភាពអ៊ូអរឡើងវិញជាមួយ​ភ្ញៀវទេសចរដូចកាលពីដើមឆ្នាំ​អ៊ីចឹងដែរ។ ភ្នាក់ងារដែលពាក់ព័ន្ធក៏នឹងរៀបចំព្រឹត្តិការណ៍ផ្សេងៗដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើនផងដែរ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The nation thailand

from: https://tnaot.com/km/m/detail/article/9408072