កោះ Samet ដែលស្ថិតនៅភាគខាងកើតនៃខេត្ត Rayong នៃប្រទេសថៃនឹងបើកដំណើរការជាសាធារណៈនៅថ្ងៃទី១ ខែកក្កដាបន្ទាប់ពីត្រូវបានបិទចាប់តាំងពីការដាក់ចេញនូវក្រឹត្យសម្រាប់ប្រទេសក្នុងគ្រាអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ។
ការបើកជាថ្មីនេះធ្វើឡើងតាមគោលនយោបាយរបស់ក្រសួងធនធានធម្មជាតិនិងបរិស្ថានដើម្បីដំណើរការឡើងវិញនូវឧទ្យានជាតិទាំងអស់នៅទូទាំងប្រទេស។
កោះ Samet គឺជាផ្នែកមួយនៃឧទ្យានជាតិ Khao Laemya – Koh Samet ។ អគ្គនាយកដ្ឋានឧទ្យានជាតិរបស់ប្រទេសថៃបាននិយាយកាលពីពេលថ្មីៗនេះថា មន្រ្តីឧទ្យានជាតិនិងក្នុងស្រុកបានចាប់ផ្តើមសម្អាតកោះ និងកំពង់ផែដើម្បីត្រៀមស្វាគមន៍ភ្ញៀវនៅខែក្រោយនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The Thaiger