ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម្នាក់ទៀតរងរបួសស្រាលខណះបើកបរម៉ូតូឌុបគ្នាត្រូវរថយន្តព្រូសបើកឆ្លងផ្លូវជ្រុលបុកកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវ១០៥ កែងផ្លូវ៤៨៨ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូម៉ាកវីវ៉ា អត់ខោអាវ ពាក់ស្លាកលេខបាត់ដំបង់1C 0831 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៤៨៨ ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុច
កើតហេតស្រាប់តែមានរថយន្តម៉ាកព្រូសពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ2BF 6224 ធ្វើដំណើរតាមណ្តោយផ្លូវលេខ៤៨៨ក្នុងទិសដៅពីលិចទៅកើតហេតុបានបត់ឆ្វេងក៏ជ្រុលបុកម៉ូតូគៀបជាប់រងរបួសធ្ងន់ស្រាល២នាក់បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានជំនាញធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ ដោយ ផេង ភាព