Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដើម្បីបញ្ចប់រឿងក្តីចាប់ជំរិតនិងឃាតកម្មលោក Banyin ព្យាយាម​សម្លាប់ខ្លួននៅក្នុងគុក

អតីតអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Banyin Tangphaporn បានព្យាយាមធ្វើអត្តឃាតនៅក្នុងពន្ធនាគារ​កាលពីយប់មិញបន្ទាប់ពីមន្រ្តីពន្ធនាគារបាន​ដឹងអំពីផែនការ​លោកចាប់ជំរិតប្រពន្ធរបស់ឆ្មាំពន្ធនាគារម្នាក់ដើម្បីធ្វើជាចំណាប់ខ្មាំង​ដោះដូរនឹងការដោះលែងរូបលោក។

ក្រុម​ការងារ​បានធ្វើអន្តរាគមន៍និងជួយសង្គ្រោះលោក​ Banyin ​នៅពេលដែលលោកព្យាយាមចងកសម្លាប់ខ្លួននៅក្នុងបន្ទប់​។ ​គួរឱ្យដឹងផងដែរថា លោក​ Banyin ​ត្រូវបានផ្ទេរពីពន្ធនាគារ​មួយក្នុងក្រុងបាងកកទៅពន្ធនាគារ​ Bang Khwang ក្រោយប៉ូលិសដឹង​ថាលោកបានជួលអតីតអ្នកទោសម្នាក់​ចាប់​ជំរិតប្រពន្ធរបស់ឆ្មាំពន្ធនាគារ​បាងកកដែលរស់នៅក្នុងខេត្ត​ Lampang ។ ​មន្ត្រីប៉ូលិសកំពុងស៊ើបក្នុងរឿងក្តីព្រហ្មទណ្ឌមួយ​ទៀតដែលគេចោទប្រកាន់ថាលោក​ Banyin ​​គំរាមកំហែងចាប់ជំរិតប្រពន្ធរបស់ប្រធានពន្ធនាគារ។

រូបតំណាង

លោក Banyin ជាអតីតសមាជិកសភាអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាអនុសេនីយ៍ទោ​ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារពីបទក្លែងបន្លំដែលរួមដៃជាមួយជនសង្ស័យ ៥នាក់ទៀតពីបទចាប់​ជំរិតនិងសម្លាប់បងប្រុសរបស់ចៅក្រមជាន់ខ្ពស់ក្រុងបាងកក។ ការចាប់ជំរិតនេះត្រូវបានគេចោទប្រកាន់ថាមានគោលបំណងដាក់សម្ពាធចៅក្រមឱ្យ​បដិសេធពាក្យបណ្តឹង​ក្លែងបន្លំភាគហ៊ុនចំនួន ៣០០លានបាត ប្រឆាំងនឹងរូបលោក។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The Thaiger

from: https://tnaot.com/km/m/detail/article/9408046