Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកប្រណាំងម៉ូតូខុសច្បាប់ជាង១០០នាក់ ត្រូវបានចាប់ខ្លួននៅខេត្ត Nonthaburi

ក្មេងជំទង់និងមនុស្សពេញវ័យជាង ១០០នាក់ ត្រូវបានចាប់ខ្លួនពីបទប្រណាំងម៉ូតូនៅពេលយប់ដោយខុសច្បាប់នៅខេត្ត Nonthaburi ស្ថិតនៅភាគខាងជើងទីក្រុងបាងកកកាលពីថ្ងៃ​សៅរ៍។ អ្នកដែលត្រូវបានចាប់ខ្លួនរួមមានអ្នក​ជិះម៉ូតូ ​​និងអ្នកគាំទ្រក្នុងការប្រណាំងម៉ូតូខុសច្បាប់។

ក្នុងការចាប់ខ្លួនពួកគេ ប៉ូលិសបាន​សហការជាមួយកងកម្លាំង​ដល់ទៅ ១១ប៉ុស្តិ​នៅទូទាំងខេត្ត Nonthaburi ។ ​ប្រតិបត្តិការនេះគឺស្របតាមគោលនយោបាយរបស់នាយករដ្ឋមន្រ្តីបន្ទាប់ពី​​ផ្អាកបម្រាមគោចរកាលពីថ្ងៃចន្ទ។ នាយករដ្ឋមន្រ្តី​បានចេញការព្រមានយ៉ាងតឹងរ៉ឹងដល់ក្រុមលេងម៉ូតូ​ ហើយថែមទាំងគំរាមថានឹងដាក់បម្រាមគោចរជាថ្មីទៀតផងដែរ។​ ប៉ូលិសក្នុងតំបន់បានពិភាក្សាអំពីផែនការដោះស្រាយ​ចំពោះ​អ្នកប្រណាំងម៉ូតូខុសច្បាប់នៅលើផ្លូវ​ Kanchanaphisek, Rattanathibet, Ratchaphruek  និងផ្លូវ​ហាយវេលេខ៣៤៥ និង ៣៤៦ ។ អាជ្ញាធរបានរឹបអូសម៉ូតូចំនួន ៩៧គ្រឿង និងបំពង់ផ្សែងចំនួន២១ដើម ដែល​ទុកសម្រាប់ផ្លាស់ប្តូរទៅលើម៉ូតូ។ ជនល្មើសប្រឈមនឹងការចោទប្រកាន់ជាច្រើនរួមមាន ការបើកបរដោយគ្មានប័ណ្ណបើកបរឬផ្លាកលេខ ​ប្រើប្រាស់យានយន្ត​កែច្នៃ និងបង្កការរំខានដល់សាធារណជន។

រូបតំណាង

ប៉ូលិស​នឹងពង្រីកការបង្ក្រាបបន្ថែមទៀត​ចំពោះអ្នក​គាំទ្រការបង្ហោះម៉ូតូតាមរយៈហ្វេសប៊ុក ​និង​យានដ្ឋាន​កែច្នៃម៉ូតូ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The thaiger

from: https://tnaot.com/km/m/detail/article/9407977