ឧត្ដរមានជ័យ៖ក្មេងប្រុសអាយុបីឆ្នាំម្នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៨ខែសីហា ឆ្នាំ២០២០ ក្នុងភូមិបន្ទាយថ្មី ឃុំចុងកាល់ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យសមត្ថកិច្ចបានអោយដឹងថា វេលាមោង៩នឹង០០ព្រឹក មានករណីក្មេងលង់ទឹកស្លាប់០១នាក់នៅចំណុចផ្លូវលំ ខាងជើងសាលារៀនបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់
កុមាររងគ្រោះឈ្មោះ ស្មុយ គឹមថាំង ហៅដាប់ ភេទប្រុសអាយុ ០៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ម្ដាយឈ្មោះ ជាតិ សុភើយ អាយុ២៨ ឆ្នាំរស់នៅភូមិឃុំខាងលើ តាមការសាកសួរបំភ្លឺឈ្មោះ ជាតិ ភើយ ជាម្ដាយនៃសព ដេកនៅផ្ទះ បន្ទាប់មកដាំបាយ ហើយប្ដីទៅបាញ់ថ្នាំស្រូវ ហើយមិនដឹងកូនដើរលេងទៅណា ក្រោយមកបាត់កូនយូរពេក ខ្លួនបានដើររកកូនទៅដល់ផ្ទះ ឈ្មោះ ឈួន ឈូក ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិឃុំខាងលើ ពុំឃើញក៍បានត្រលប់មកផ្ទះវិញ
ហើយបានទៅមើលគ្រូទាយ ទាយថាអោយរកតាមទឹក ពេលនោះបងប្អូនយាយតាជិតខាងនាំគ្នាជួយដើររាវរកនៅតាមប្រឡាយខាងជើងសាលារៀនបន្ទាយថ្មីនោះ បានប្រទះ ឃើញសពកុមារលង់ក្នុងទឹកប្រឡាយនោះពិតប្រាកដ មែន បន្ទាប់ពីបានរកសពឃើញ តាមការបំភ្លឺរបស់កុមារី ហឿប គឹមលាង ភេទស្រី អាយុ០៨ឆ្នាំ រស់នៅភូមិឃុំខាងលើ បាននាំគ្នាចំនួន ០៧ នាក់ ដើរលេងតាមផ្លូវលំទៅទិសខាងជើង
ក្រោយពេលដើរលេងតាមផ្លូវលំនិងអង្គុយចោលកូនកង្កែបលេងរួច ខ្លួនបាននាំប្អូនៗដែលទៅជាមួយនោះ ត្រលប់មកផ្ទះវិញ ហើយខ្លួនពុំបានចាប់អារម្មណ៍ថាកុមារជាសពដើរមកតាមឬអត់ទេ ហើយបានចូលផ្ទះរៀងៗខ្លួន ហេតុការដែលលង់ទឹកស្លាប់ក្មេងប្រុសខាងលើម្ដាយដេកលេងនៅផ្ទះ ហើយដាំបាយ ប្ដីបានទៅបាញ់ថ្នាំស្រូវ ហើយកូនពុំដឹងដើរលេងទៅណា នៅពេលបាត់កូនយូរបានទៅមើលគ្រូទាយ ទាយថាអោយរកតាមទឹក ពេលនោះបង ប្អូនយាយតាបានរាវរកតាមទឹកប្រឡាយខាងជើងសាលារៀនបន្ទាយថ្មី ចម្ងាយ៥០០ម៉ែត្រ បានឃើញកូនលង់ទឹកស្លេកស្លាំងអស់ហើយ ។
ក្រោយមកបានយកមកមណ្ឌលសុខភាពចុងកាល់ពេទ្យប្រាប់ថាស្លាប់ហើយ។មូលហេតុ ឪពុកម្តាយធ្វេសប្រហែសបណ្ដោយកូនដើរលេង មិនមើលដិតដល់ តាមការពិនិត្យសាកសព កុមារានេះបានលង់ទឹកស្លាប់ពិតប្រាកដមែន ។ ដោយ ផេង ភាព