ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានដាក់សំណើមួយដែលមានទំហំទឹកប្រាក់ចំនួន ៦០ លានផោន ដើម្បីសុំចុះហត្ថលេខាយកខ្សែបម្រើ Sergej Milinkovic-Savic របស់ក្លិប Lazio។
បើយោងតាមកាសែតអ៊ីតាលី Corriere della បានអះអាងថាការផ្តល់ជូន ៦០ លានផោន គឺមិនទាន់ដល់អ្វីដែលប្រធានក្លិប Lazio ធ្លាប់បានដាក់តម្លៃខ្លួនលក់ខ្សែបម្រើរូបនេះកាលពីលើកមុនទេ ប៉ុន្តែវាអាចជាការចាប់ផ្តើមនៃការចរចារបស់ក្លិបទាំងពីរ។ កាសែតដដែលនេះបានអះអាងទៀតថា Lazio នឹងអនុញ្ញាតឱ្យខ្សែបម្រើរបស់ពួកគេចាកចេញ ប្រសិនបើការផ្តល់ជូនណាមួយដូចដែលប្រធានក្លិបនេះបានស្នើកន្លងទៅ។
គួរឱ្យដឹងដែរថា Milinkovic-Savic បានចំណាយពេល ៥ រដូវកាលជាមួយ Lazio ចាប់តាំងពីគាត់បានផ្លាស់ចេញពីក្លិប KRC Genk កាលពីខែសីហា ឆ្នាំ២០១៥ ដោយរកបាន ៣៩ គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ២០៦ ដង៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia