Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលករថៃរាប់ពាន់នាក់​ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅធ្វើការនៅកោះតៃវ៉ាន់វិញ

ក្រសួងការងារបាន​អនុញ្ញាតឱ្យពលករថៃរាប់ពាន់នាក់ទៅធ្វើការនៅកោះតៃវ៉ាន់ ខណៈពេលដែលស្ថានភាពជំងឺកូវីដ-១៩ថយចុះគួរឱ្យកត់សម្គាល់។

រូបតំណាង

លោករដ្ឋមន្រ្តី Chatu Mong Sonakul បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីម្សិលមិញថា ក្រសួងបាន​សម្រេចចិត្តអនុញ្ញាតដោយផ្អែកលើសុខភាពរបស់កម្មករជាធំ។ មួយវិញទៀតកោះ​តៃវ៉ាន់មិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ អស់រយៈពេលជាយូរមកហើយ ។ ប្រជាជន​​តៃវ៉ាន់បានគោរពវិធាន​ការសុខភាពបានយ៉ាងខ្ជាប់ខ្ជួន។ ​ពេលទៅដល់ក្រុងតៃវ៉ាន់ ពលករថៃប្រឈមនឹងការ​ដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ហើយពួកគេនឹងត្រូវអនុញ្ញាតឱ្យធ្វើការក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ។ លោករដ្ឋមន្រ្តី Chatu ​បានមានប្រសាសន៍ថា ឯកអគ្គរដ្ឋទូតជាច្រើនបានស្នើឱ្យប្រទេសថៃអនុញ្ញាត​ឱ្យពលករ​ថៃវិលត្រឡប់ទៅធ្វើការនៅក្នុងប្រទេសរបស់ពួកគេវិញ។ ប្រទេសទាំងនេះមើលឃើញពលករថៃជាមនុស្សឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងរឹងមាំ។ រដ្ឋាភិបាលនឹងសម្រេចចិត្តចំពោះរឿងនេះដោយគិតគូរពីសុខភាពនិងសុវត្ថិភាពរបស់កម្មករថៃជាធំ។ លោក Suchat Pornchaiwiseskul អគ្គនាយក​ដ្ឋានការងារបានឱ្យដឹងថានាយកដ្ឋានគ្រោងនឹងនាំចេញពលករជាង ៥ ម៉ឺននាក់ ​ចាប់ពីចន្លោះ​ខែមិថុនាដល់ខែកញ្ញាទៅកាន់កោះតៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី និងអ៊ីស្រាអែល។

រូតំណាង

កម្មករប្រហែល ២០១២០នាក់ នឹងត្រូវបញ្ជូនទៅកោះតៃវ៉ាន់, ៣៨១៨នាក់ ទៅប្រទេសជប៉ុន,៦៤១២នាក់ ទៅប្រទេសកូរ៉េខាងត្បូង, ២៤៤៨នាក់ ទៅប្រទេសម៉ាឡេស៊ី​, ២៩៣៤នាក់ ទៅប្រទេសសិង្ហបុរី​ និង ២៨៤០នាក់ ទៅប្រទេសអ៊ីស្រាអែល។ ទន្ទឹមនឹងនេះមានពលករចំណាកស្រុកថៃចំនួន ១២៨១០២នាក់​​ នៅកោះតៃវ៉ាន់ និងនៅប្រទេសមជ្ឈឹមបូព៌ា​គឺប្រទេសអ៊ីស្រាអែល ​អឺរ៉ុប និង​នៅអាហ្វ្រិកខាងត្បូង។ ជារៀងរាល់ឆ្នាំពលករ​ថៃនៅបរទេសអាចរកចំណូលបានជាមធ្យមគឺ ១៤០ប៊ីលានបាត។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9407907