Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឱកាសការងារជាង៣ពាន់កន្លែង សម្រាប់អ្នករស់នៅខេត្តកំពង់ធំ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យសិស្ស និងនិស្សិត ដែលកំពុងស្វែងរកការងារធ្វើ នៅខេត្តកំពង់ធំ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេបឬ CV សរសេរជាភាសារអង់គ្លេស ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសជាមួយអ្នកតំណាងក្រុមហ៊ុនធំៗទាំង៣ពាន់កន្លែង ដែលស្ថិតនៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។

កម្មវិធីផ្តល់ឱកាសការងារនេះ នឹងរៀបចំធ្វើនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ចាប់ពីម៉ោង៨:០០ព្រឹក-១៦:៣០ល្ងាច។

វេទិកាការងារ នៅក្នុងខេត្តកំពង់ធំនេះ គឺបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមឧបត្ថម្ភគាំទ្រ ពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ព្រមទាំងអង្គការអន្តរជាតិខាងការងារ (ILO)។

ជាមួយគ្នានេះ ឱកាសការងារចំនួន ៣៣៤៦កន្លែង ពីក្រុមហ៊ុនធំៗចំនួន១០ ត្រូវផ្តល់ជូនដល់សិស្ស និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងខេត្តកំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត ដែលនៅក្បែរៗ នេះ នៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។

ចំពោះក្រុមហ៊ុនធំៗទាំង១០ ដែលបានចូលរួមក្នុងវេទិកាការងារដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ ធនាគារកាណាឌីយ៉ាសាខាខេត្តកំពង់ធំ, ក្រុមហ៊ុនធានារ៉ាប់រងហ្វតេខេមបូឌា, អង្គការក្រុមការងារ កម្ពុជាសម្រាប់ការអប់រំកម្ពុជា, សុខសាន្តដីឡូតិ៍ និងលំនៅដ្ឋាន, ធនាគារព្រីនស៍, វិទ្យាស្ថាន ពហុបច្ចេក ទេសខេត្តកំពង់ធំ, ក្រុមហ៊ុន Thadi , គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក, មជ្ឈមណ្ឌលយុវជន និងអង្គការ វីអេស អូ (VSO)។

គិតត្រឹមពេលព្រឹកនេះ មានអ្នកចូលរួមដាក់ពាក្យផ្ទាល់នៅក្នុងវេទិការការងារនេះមានចំនួន ២៨៨នាក់ក្នុងនោះស្រី២៣០នាក់៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9634947