Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសខ្មែរមានកូវីដ១៩នៅកំពង់ចាម ជាសះស្បើយវិញហើយ

ភ្នំពេញ៖ បុរស​ជនជាតិខ្មែរ​អា​យុ​២២​ឆ្នាំ ​ដែល​វិលត្រឡប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ ហើយត្រូវបានរកឃើញថា ​មានកូវីដ១៩ ​ពេលនេះ​បានជា​សះស្បើយ​វិញហើយ។ នេះ​បើតាម​ការ​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០២០នេះ​។

អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅពេលនេះ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ជាអ្នកធ្វើដំណើរមកពីប្រទេស ឥណ្ឌូណេស៊ី។ ក្រោយលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

​គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១២៩នាក់ (ស្ត្រី៣៩នាក់ និងបុរស ៩០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២៧នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន២នាក់ គឺ ជាបុរសជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី៕ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9407890