Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៧ គន្លឹះតូចតាចតែមានប្រយោជន៍ចំពោះអ្នកប្រើ iPhone

មានមនុស្សមិនតិចនាក់នោះដែលប្រើប្រាស់ផលិតផលក្រុមហ៊ុន Apple ហើយក្នុងនោះទូរសព្ទ iPhone គឺជាផលិតផលមួយដែលគេនិយមប្រើ។

បើនិយាយដល់រឿងទូរសព្ទ iPhone តើម្ចាស់ទូរសព្ទទាំងអស់ចេះប្រើមុខងាររបស់វាអស់ឬនៅ? ហើយដឹងទេថាវាមានមុខងារស្អីខ្លះ? មានតិចនិកងាយៗគ្នុងប្រើយ៉ាងម៉េចខ្លះ?

អូខេ! ខាងក្រោមនេះជាតិកនិកតូចតាចដែលនឹងបង្ហាញដល់អ្នកអានឲ្យបានដឹងពីគន្លឹះងាយៗក្នុងការប្រើប្រាស់ទូរសព្ទ iPhone។

១. បើធុញទ្រាន់នឹងសារដំណឹងឥតល្ហែរ ពេលទទួលបានដំណឹងនោះ គ្រាន់តែចុចលើវា ឬអូសពីស្ដាំលើ Lock screen ហើយចុចលើ Manage។ រួចអ្នកអាចជ្រើសទទួលបានដំណឹង ឬក៏បិទវារាងរហូត ឬទទួលតែអត់មានសំឡេងរំខាន។

២. អ្នកអាចបើកភ្លើងដោយមិនចាំបាច់ចុចបើកសោទូរសព្ទ ដោយគ្រាន់តែពេលចុចបើកនៅកែងខាងក្រោមនៃខាងឆ្វេងដៃ ឬអូសពីក្រោមឡើងលើនឹងមានរូបភាពដូចភ្លើងពិល រួចចុចលើហ្នឹងទៅគឺបានហើយ វាងាយជាងបើកសោហើយចូលទៅកាន់ Setting។

៣. ប្រសិនបើពេលណាមួយភ្លេចយកឆ្នាំងសាកថ្មទៅតាមហើយខ្លាចថាទូរសព្ទរលត់ថ្មនិងចង់ពន្យាពេលប្រើឲ្យបានយូរ អ្នកអូសពីក្រោមឡើងលើដើម្បីចូលទៅកាន់បារមុខងារហើយចុចលើរូបថ្មដើម្បីកាន់បន្ថយថាមពលប្រើប្រាស់។ ហើយបើសិនជាអ្នកមិនបានកំណត់វាដាក់ខាងមុខទេ អ្នកអាចចូលទៅកាន់ Setting > Battery > Low Power Mode

៤. ដំណើរមុខងារមួយនេះធានាថានឹងជួយឲ្យរូបថតពេលថតល្អមើលជាងមុខ។ ដោយគ្រាន់តែបើក Setting > Camera >​ Grid

៥. អ្នកអាចប្រើ Siri ដើម្បីស្វែងរក Airpods ដែលមិនដឹងទុកនៅណាបាន ដោយតែនិយាយដាក់វាថា “Find My AirPods” ពេលនោះ Siri នឹងធ្វើឲ្យមានសំឡេងចេញពីកាសនោះដើម្បីឲ្យអ្នកអាចរកវាឃើញ។

៦. អ្នកអាចបិទការសួរនាំឬស្នើរឲ្យអ្នក Review លើកម្មវិធីដែលអ្នកបានទាញយកមកប្រើក្នុងទូរសព្ទដោយចូលទៅកាន់ Setting > iTunes & App Store > In-App Ratings & Reviews

៧. អ្នកអាចវាស់ប្រវែងដោយប្រើ iPhone បានជាមួយ iOS 12 និងគ្រប់ iPhone ស៊េរីបច្ចុប្បន្នដែលវាមានកម្មវិធីឈ្មោះថា Measure ដោយគ្រាន់តែប្រើកាមេរ៉ាវាសប្រវែងបាន។ ប្រែសម្រួលដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9634674