Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​នេះ ត្រូវ​លើក​ទៅ​ឆ្នាំ​ក្រោយដោយសារ​តែ​ជំងឺ​កូ​វី​ដ ​១៩

វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស ធ្វើ​ឡើងជា​ធម្មតា​នៅ​ខែមករានឹង​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ នារដូវក្ដៅវិញ ឲដោយសារ​តែ​ជំងឺ​កូ​វី​ដ ​១៩​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់ World Economic Forum (WEF) បាន​និយាយ​ថា​៖ «​ការ​សម្រេចចិត្ត​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ងាយស្រួល​នោះ​ទេ ពីព្រោះ​តម្រូវការ​មេដឹកនាំ​ពិភពលោក​ត្រូវ​រួម​គ្នា​រៀបចំ​រចនាសម្ព័ន្ធ​ងើបឡើង​វិញ​រួម​និង​បង្កើត​ការ​កំនត់​ឡើង​វិញ នៅ​ក្នុង​យុគសម័យ​ក្រោយ​កូ​វី​ដ​១៩ គឺ​បន្ទាន់​ណាស់​។ ទោះ​យ៉ាងណា ដំបូន្មាន​របស់​អ្នកជំនាញ​គឺថា​យើង​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​ហេតុផល​បារម្ភ​ពី​សុវត្ថិភាព​»​។

ឥឡូវនេះ WEF នឹង​រៀបចំ​កម្មវិធី Davos Dialogues ជា​បន្តបន្ទាប់​នៅ​ស​ប្តា​ហ៍​ទី​២៥ ខែមករា​ដែល​មេដឹកនាំ​ពិភពលោក​សំខាន់​ៗ​អាច​ចែករំលែក​ទស្សនៈ​របស់​ពួក​គេ​លើ​ស្ថានភាព​ពិភពលោក​នៅ​ឆ្នាំ ២០២១៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9634254