ភ្នំពេញ៖ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក មានការល្បីរឿងមួយទាក់ទិនទៅនឹង ឡាន Toyota Camry ឆ្នាំ ១៩៩២ មួយគ្រឿងត្រូវបានម្ចាស់យកទៅកែច្នៃ ក្លាយទៅជាឡានស្ព័រដ៏កាលីប។
យោងតាមម្ចាស់ឡានសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ “ទៅឆៀកព្រឹកមិញអត់នឹកស្នានថាមានអ្នកមើលច្រើនចឹងទេអ្នកកាសែតក៏មក ជឿអត់ថាខ្មែរធ្វើបាន?? អ្នកខ្លះថាថៃធ្វើយកគ្រឿងពីថៃ អត់ទេចាសខ្មែរធ្វើទាំងអស់ធ្វើនៅ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ជាង ឈួន សុផាន់) 092 222000 អគុណ សម្រាប់ការលើកទឹកចិត្ត នឹង សរសើស្នាដៃខ្នែរ”។ ទាក់ទងនឹងការកែច្នៃពីរថយន្ត Toyota Camry ស៊េរីឆ្នាំ 1992 មកជារថយន្តស្ព័រដ៏ទំនើបនេះ ម្ចាស់រថយន្តមិនបានបញ្ជាក់ឡើយថា ចំណាយអស់ថវិកាប៉ុន្មាននោះទេ។”
យ៉ាងណាមិញ មនុស្សម្នាក៏មានការសរសើរចំពោះគំនិតច្នៃប្រឌិតនេះជាខ្លាំងផងដែរ៕ ដោយ៖ ហុង