វិវាទព្រំដែន រវាងឥណ្ឌា-ចិន មិនងាយនឹងស្ងប់ស្ងាត់វិញនោះទេ ដោយសារតែឥណ្ឌា និងចិន បញ្ជូនអាវុធ និងកម្លាំងទាហានកាន់តែច្រើនឡើងទៅកាន់តំបន់ជម្លោះ ទើបធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងឡើង។
នៅពេលនេះ ឥណ្ឌា បានបញ្ជូនទាហានបន្ថែម១៥ពាន់នាក់ទៅកាន់តំបន់មានវិវាទ ក្រោយការប៉ះទង្គិចគ្នា បណ្តាលឲ្យទាហានទាំងសងខាងស្លាប់ និងរបួសជាច្រើននាក់។ នេះជាការប្រឈមមុខតានតឹង ខ្លាំងជាងគេបំផុត មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ១៩៧៥ រហូតមកទល់នឹងពេលនេះ។
សារព័ត៌មាន The Time of India បានផ្សាយថា រដ្ឋាភិបាលឥណ្ឌាបានលើកឡើងថា កិច្ចពិភាក្សា រវាងកម្លាំងទាហានឥណ្ឌា និង ចិន បានពិភាក្សាគ្នា ដើម្បីកាត់បន្ថយភាពតានតឹងជាបណ្តោះអាសន្ន។ ទាហានប្រទេសទាំងពីរនឹងបន្តពិភាក្សា នៅពេលខាងមុខទៀត។
កម្លាំងទាហានឥណ្ឌា ១៥ពាន់នាក់បានបញ្ជូនទៅកាន់តំបន់ Ladark ដោយបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ត្រៀមប្រយុទ្ធគ្រប់ពេលវេលា។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសថា នៅពេលចាំបាច់ កម្លាំងទាហាននឹងប្រើហិង្សា ដើម្បីការពារព្រំដែន៕ ប្រែសម្រួលដោយ៖ MEO