Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុគ្គលប៉ុន្មាននាក់នេះ ​ជួញដូរគ្រឿងញៀនយ៉ាងគគ្លើន!

បើតាមសេចក្តី​រាយ​ការ​ណ៍បឋមថា​ មន្ទីរ​ប្រឆាំង​គ្រឿងញៀននៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិបាន​រៀបចំ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥នាក់​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ពាក់​ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀន​ ដោយ​ខុស​ច្បា​ប្រមាណ​ជាង​១គីឡូក្រាម ។ 

ជនសង្ស័យ​ទាំង​៥ នាក់​នោះ​មាន​៖

១-​ឈ្មោះ អ៊ុ​ក សូ​រិ​យា ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ ខ្មែរ ។

២-​ឈ្មោះ ជួន វណ្ណ​: ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ ខ្មែរ ។

៣-​ឈ្មោះ កេ​ត សា​វ៉​ន ភេទ​ប្រុស ៦២​ឆ្នាំ ជនជាតិ ខ្មែរ ។

៤-​ឈ្មោះ វង្ស ង៉​ហុង ភេទ​ស្រី អាយុ ៣០​ឆ្នាំ ជនជាតិ វៀត ណា​ម ។

៥-​ឈ្មោះ ឡុ​ង ស្រី​ពេជ្រ ភេទ​ស្រី អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀនបាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​នាយ​ឧត្តម សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​៧យប់​ថ្ងៃ​ទី​២៤ ​សីហា ឆ្នាំ​២០២០ កម្លាំង​សមត្ត​កិច្ច​ជំនាញនៃ​ការិយាល័យ​ទី​៤ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ ឃឹ​ង សា​រ៉ាត់ នាយករង​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀន បាន​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ខេត្តកំពង់ស្ពឺ ក្រោម​ការ​សម្របសម្រួល​ពី​លោកស្រី ចាត សូរ​ស្មី ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ខេត្ត បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ គ្រឿងញៀន​ខុសច្បាប់​មួយ​ករណី ស្ថិត​នៅ​ភូមិសាស្ត្រ​ផ្លូវជាតិ​លេខ​៣ ក្នុងផ្ទះ​សំណាក់​យីហោ លី ហេង ភូមិ​ព្រៃ​កេះ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9633477