Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសប្រេស៊ីលឆ្លងវីរុសកូវីដ-១៩ ១លានករណី

ប្រទសប្រេស៊ីលបានឆ្លងវីរុសកូវីដ-១៩ ចំនួន ១លានករណីកាលពីថ្ងៃសុក្រម្សិលមិញ និងចំនួនមនុស្សស្លាប់ចំនួន ៥ម៉ឺននាក់ ។

ប្រទេសប្រេស៊ីលបានបញ្ជាក់ពីករណីដំបូងនៃវីរុសកូវីដ-១៩ ដែលត្រូវបានគេស្គាល់ថា បានចាប់ផ្តើមឆ្លងវីរុសថ្មីនៅថ្ងៃទី២៦ ខែកុម្ភៈ។ ក្រសួងសុខាភិបាលបាននិយាយថា ប្រទេសប្រេស៊ីលបានរាយការណ៍ពីករណីឆ្លងថ្មី ដែលបានបញ្ជាក់ចំនួនសរុប ១.០៣២.៩១៣ករណី កាលពីថ្ងៃសុក្រ ដោយមានអ្នកស្លាប់ថ្មីចំនួន ១.២០៦នាក់ ដែលធ្វើឱ្យអ្នកស្លាប់ផ្លូវការសរុបដល់ ៤៨.៩៥៤នាក់។ ក៏បានរកឃើញចំនួនករណីថ្មីជារៀងរាល់ថ្ងៃមានចំនួន ៥៤.៧៧១នាក់ បានបង្ហាញថា ការផ្ទុះឡើងគឺនៅមិនទាន់ចប់នោះទេ។ ប្រទេសប្រេស៊ីលទំនងជានឹងមានអ្នកស្លាប់ដល់ទៅ ៥ម៉ឺននាក់ នៅថ្ងៃសៅរ៍នេះ ទោះបីជារបាយការណ៍ចុងសប្តាហ៍អាចទាបជាងនេះក៏ដោយ។

ទោះបីជាយ៉ាងណាក៏ដោយចំនួនពិតប្រាកដនៃការផ្ទុះឡើងលើសពីតួលេខផ្លូវការនេះបើយោងតាមអ្នកជំនាញជាច្រើនដែលលើកឡើងពីកង្វះនៃការធ្វើតេស្តនៅតាមមន្ទីរពេទ្យ ។ សាស្រ្តាចារ្យវេជ្ជសាស្រ្តនៅឯសាកលវិទ្យាល័យរដ្ឋ São Paulo បាននិយាយថា “ចំនួន ១លាននាក់គឺតិចជាងចំនួនពិតនៃអ្នកដែលបានឆ្លងជំងឺនេះ ពីព្រោះមានរបាយការណ៍មិនច្បាស់ពី ៥ ទៅ ១០ដង” ។ ចំនួនពិតគឺប្រហែលយ៉ាងហោចណាស់ ៣លាននាក់ហើយអាចកើនដល់ ១០លាននាក់ ។

ជំងឺដែលមានបង្កឡើងដោយវីរុសកូវីដ-១៩នេះ បានមកដល់ប្រទេសប្រេស៊ីលតាមរយៈអ្នកទេសចរ។ វេជ្ជបណ្ឌិត Ricardo Langer ដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យក្នុងពហុកីឡាដ្ឋានMaracanã ក្នុងទីក្រុង Rio de Janeiro បានមានប្រសាសន៍ថា “យើងគិតថានឹងអាចមានចំនួនករណីថ្មីកើនឡើង បន្ទាប់ពីការបន្ធូរបន្ថយវិធានការណ៍ទាំងនេះ” ។

រូបតំណាង

ការរីករាលដាលកាន់តែអាក្រក់ទៅៗ អាចប៉ះពាល់ដល់ការព្យាករណ៍សេដ្ឋកិច្ចដែលរឹតតែធ្ងន់ធ្ងរ។ រដ្ឋាភិបាលបាននិយាយថាសេដ្ឋកិច្ចនឹងធ្លាក់ចុះ ៤.៧ភាគរយនៅឆ្នាំនេះ ខណៈសេដ្ឋវិទូដែលអង្កេតដោយធនាគារកណ្តាលគិតថាវានឹងធ្លាក់ចុះច្រើនជាង ៦ភាគរយ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ ntd

from: https://tnaot.com/km/m/detail/article/9406760