Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌា​ប្រកាសថា ខ្លួន​បាន​បង្កើត​ឧបករណ៍​តេស្តមេរោគ​កូ​វី​ដ​១៩ ដំបូង​គេ​បំផុត

យោងតាមការលើកឡើងរបស់នាយក​ប្រតិបត្តិ​ក្រុមហ៊ុនក្រុមហ៊ុន Oscar Medicare មានទីតាំងនៅ​ទីក្រុង​ដេ​លី លោក Anand Sekhri បានប្រកាសថា ខ្លួន​បាន​បង្កើត​ឧបករណ៍​តេស្ត​យ៉ាងយកចិត្តទុកដាក់​ជាមួយនឹង Sensitivity ៩៧.៦៦% ខ្ពស់​ជាង​តំរូវការ​របស់ ICMR ដែល​មាន Sensitivity ៩៣% និង Specificity ៩៩% លើ​តម្រូវការ​របស់ ICMR​។

លោក Sekhri បានបន្តថា​៖ «​តេស្ត​នេះ មិន​តម្រូវ​ឱ្យ​មានការស្លៀកឈុតការពារ (PPE) នោះ​ទេ ព្រោះ​វាស្រ​ដៀង​ទៅ​នឹង​ការ​ត្រួតពិនិត្យ​ជំងឺ​ទឹកនោមផ្អែម ដែល​ត្រូវ​បាន​ប្រើ​ដោយ​អ្នកជំងឺ​នៅ​ទូ​ទាំង​ប្រទេស​ឥណ្ឌា​»​។ ការ​ធ្វើតេស្ត​នេះ ត្រូវ​បាន​អនុម័ត​ដោយ ICMR សម្រាប់​ការ​ប្រើប្រាស់​មន្ទីរពិសោធន៍​និង​មន្ទីរពេទ្យ និង​រក​ឃើញ​អង្គ​ប​ដិ​ប្រាណ​ដែល​មាន​មេរោគ​ឆ្លង តាម​រយៈ​ការ​ធ្វើតេស្ត​ចាក់​ម្ជុល​ងាយ​ៗ​។

ឧបករណ៍​តេស្តទាំងនេះនឹងផ្ដល់លទ្ធផល​ក្នុង​រយៈពេល ១៥​នាទី ​ចាប់ផ្តើមដំណើរការ​នៅ​ស​ប្តា​ហ៍​ដំបូង​នៃ​ខែកញ្ញា​។  យោង​តាម​ក្រសួងសុខាភិបាល​ឥណ្ឌា បានឱ្យ​ដឹង​ថា​ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន​ជាង ៣.២​លាន​ករណី ហើយ​បាន​ធ្វើតេស្ត​ជាង ៣៧​លាន​ករណី​គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ​៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9633448