ចាប់តាំងពីដំណឹងនៃការចាកចេញពីក្លឹបកាតាឡាន់FC Barcelona របស់ Lionel Messi កាន់តែក្តៅគគុកមក ពិភពលោកបានភ្ញាក់ផ្អើល និងអង្រួនវិស័យបាល់ទាត់យ៉ាងខ្លាំង ទាំងកីឡាករ គ្រូបង្វឹកនិងអ្នកគាំទ្រ។ ក្នុងនោះ ក្លឹបដែលភាគរយខ្ពស់ជាងគេក្នុងការទិញយក Messi គឺក្លឹប Manchester City របស់Premier League។
ដូចនេះហើយ ទើបអ្នកចាត់ការទូទៅក្លឹប Arsenalលោក Mikel Arteta បានលើកឡើងថា ខ្លួននឹងសប្បាយចិត្ត បើសិន Messi មក Premier League មែនបើទោះជាគេមិនមកលេងអោយក្លឹបរបស់ខ្លួនក៏ដោយ។Arteta និយាយថា៖ “ខ្ញុំជាអ្នកគាំទ្រក្លឹប Barcelona ចាប់តាំងពីខ្ញុំនៅក្មេង។ វាជារឿងដ៏ពិបាកចិត្តមួយដែលកីឡាករដ៏ល្អបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ចាកចេញពីក្លឹបដែលខ្ញុំធ្លាប់គាំទ្រ។”
Arteta បន្តថា៖ “ទោះជាយ៉ាងណា យើងនឹងដឹងថានឹងមានអ្វីកើតឡើងបន្តិចទៀតនេះ។ បើគាត់មកលេង Premier League ខ្ញុំជឿថាពួកយើងទាំងអស់គ្នានឹងសប្បាយចិត្តនឹងរឿងនេះ។”
ប្រភព៖ Goal